អគ្គីសនីកម្ពុជា​នឹងមានការរអាក់រអួលចរន្ត​អគ្គីសនី​មួយចំនួន​ នៅក្នុង​រាជធានីភ្នំពេញ​ និងខេត្តកណ្ដាល​ ចាប់ពីថ្ងៃនេះ​ដល់​ថ្ងៃទី០៧​ មករា

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គីសនីកម្ពុជា​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី០៥​ ដល់​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២៤នេះ​ នឹងមានការរអាក់រអួលចរន្ត​អគ្គីសនី​នៅតាមតំបន់មួយចំនួន​ នៅក្នុង​រាជធានីភ្នំពេញ​ និងខេត្តកណ្ដាល​។

ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គីសនីកម្ពុជា​ បានឱ្យដឹងទៀតថា​ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។​ ដូច្នេះ​អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅតាមវេលាម៉ោងកំណត់។

...

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print