ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ

ចែករំលែក៖

ភ្នំពេញ៖ តន្ត្រីឆ្លងឆ្នាំដ៏ធំប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ ទទួលបានជោគជ័យយ៉ាងខ្លាំងដែលមានទស្សនិកជនចូលរួមរាប់ម៉ឺននាក់នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍។ នៅពាក់កណ្តាលអធ្រាត្រ អ្នកចូលរួមទទួលបានភាពសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងជាមួយការបាញ់កាំជ្រួចដ៏ភ្លឺចែងចាំងនៅពេញផ្ទៃអាកាសនៅមុខណាហ្គាវើលដ៍។

ក្នុងឆ្នាំនេះ តន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍ចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរថៃហ្គឺរ និងផ្សារទំនិញរួចពន្ធ China Duty Free ដែលមានពិធីការិនីកញ្ញាឯកចក្រវាឡឆ្នាំ២០១៩ សំណាង អាលីណា និងពិធីករលោក Je Dy ។ តារាចម្រៀងល្បីឈ្មោះជាច្រើនទៀតដែលចូលរួមសម្តែង រួមមាន សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ​ នាង ដាវីន កញ្ញា Mina និងក្រុម OMG ដែលធ្វើឱ្យបរិយាកាសនៅរាត្រីឆ្លងឆ្នាំមានភាពអធិកអធមយ៉ាងខ្លាំង។ អ្វីដែលថ្មីនៅក្នុងតន្ត្រីឆ្លងឆ្នាំនោះ គឺការបាញ់ព្រិល ៣ ដងរយៈពេល ១០ នាទីដែលផ្តល់បទពិសោធន៍ប្លែកថ្មីសម្រាប់អ្នកចូលរួម។

បរិយាកាសតន្ត្រីឆ្លងឆ្នាំ បានឈានដល់កម្រិតកំពូលនៅពេលរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៤ នៅពាក់កណ្តាលអធ្រាត្រជាមួយនឹងតារាចម្រៀង ក្រុមរាំ និងពិធីករ-ពិធីការិនីទាំងអស់នៅលើឆាក និងរូបភាពវីដេអូនៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។ ការបាញ់កាំជ្រួច បានបើកទំព័រឆ្នាំថ្មី២០២៤ ជាមួយនឹងពន្លឺដ៏ភ្លឺចែងចាំងនៅក្នុងអាកាស។

រីឯនៅក្នុងណាហ្គាវើលដ៍មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម មានអតិថិជនជាច្រើនបានអញ្ជើញទៅពិសាអាហារ និងភេសជ្ជៈថ្ងៃឆ្លងឆ្នាំពិសេសនៅតាមភោជនីយដ្ឋានផ្សេងៗរបស់ណាហ្គាវើលដ៍ ដូចជានៅភោជនីយដ្ឋានប៊ុហ្វេ 2Pangea និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុតបែបចិនកាតាំង ៧ មុខ ខណៈអតិថិជនក៏អាចមើលឃើញតន្ត្រីឆ្លងឆ្នាំពីភោជនីយដ្ឋានផងដែរ។

មានអ្នកចូលរួមជាច្រើន បានបន្តទៅកម្សាន្តនៅក្លឹប Darlin Darlin រហូតដល់ទៀបភ្លឺដែលមានការប្រគំតន្ត្រីផ្ទាល់ដោយក្រុម The Orient ផងដែរ។ ចំណែកអ្នកខ្លះបានទៅកម្សាន្តនៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace នៅជាន់ដំបូលអគារណាហ្គាវើលដ៍ទី១ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញនៅពេលរាត្រី និងកម្សាន្តជាមួយបទភ្លេងកន្ត្រាក់អារម្មណ៍ mix ដោយ DJ Liz ។

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងប្រារព្ធខួបលើកទី២៩ របស់ខ្លួនសម្រាប់ឧត្តមភាពសេវាកម្ម និងការកម្សាន្តលំដាប់ពិភពលោករបស់ខ្លួន និងផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើនដល់ភ្ញៀវជាតិ និងអន្តរជាតិនៅពេលខាងមុខឆាប់ៗនេះ។ ប្រូម៉ូសិនពិសេស និងព្រឹត្តិការណ៍ជាច្រើនទៀត នឹងត្រូវផ្តល់ជូនរួមទាំងប្រូម៉ូសិនក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខដែលណាហ្គាវើលដ៍នឹងស្វាគមន៍ឆ្នាំរោង ជាឆ្នាំដែលនាំលាភសំណាងផងដែរ។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬបណ្តាញសង្គមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។ ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មី!

តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ ចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ និងមានការបាញ់ព្រិលព្រមទាំងកាំជ្រួចដ៏ភ្លឺចែងចាំងពេញផ្ទៃអាកាសមនុស្សរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅមុខណាហ្គាវើលដ៍ស្វាគមន៍ឆ្នាំថ្មី២០២៤អតិថិជននៅក្លឹប Darlin Darlin អបអរឆ្នាំថ្មី២០២៤ ជាមួយក្រុមតន្ត្រីប្រចាំណាហ្គាវើលដ៍ រីឯបានីយដ្ឋាន និងអាងហែលទឹក Amret Palace គឺជាកន្លែងអបអរឆ្នាំថ្មីមួយកន្លែងទៀតដែលពួកគេអាចមើលឃើញកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតពីលើដំបូលអគារតារាចម្រៀងទាំងអស់ ស្វាគមន៍ឆ្នាំថ្មី២០២៤ ជាមួយទស្សនិកជនការបាញ់ព្រិល គឺជាបទពិសោធន៍ថ្មីសម្រាប់អ្នកចូលរួមនៅក្នុងរាត្រីឆ្លងឆ្នាំ

...

 

ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print