តើជាការពិតដែរទេ ប្តីរបស់តារាសម្តែង ទឹម រដ្ឋា ត្រូវបានបុរសជនជាតិបរទេសម្នាក់ ចោទពីបទ ប្រើអំពើហិង្សាបង្ករបួសស្នាម

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ មានទុកមិនសុខចិត្ត ខណៈត្រូវបានរងរបួសស្នាម ដោយសារតែបុរសម្នាក់ ឈ្មោះ Jovany ដែលជាប្តីរបស់ កញ្ញា ទឹម រដ្ឋា ដែលជាតារ៉ាសម្តែងដ៏ល្បីនៅប្រទេសកម្ពុជា បានប្រើប្រាស់ហិង្សាលើរូបគាត់ នេះបើតាមការបញ្ជាក់ ពីជនរងគ្រោះ។

ជនរងគ្រោះដែលចោទប្រកាន់ទៅលើ លោក Jovany ដែលបានប្រើហិង្សានោះ មានឈ្មោះ Tim Squires អាយុ ៤០ឆ្នាំ មុខរបរ អ្នកជំនួញ រស់នៅផ្ទះមួយកន្លែង ក្នុងសង្កាត់បឹងត្របែកទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីភាគីជនរងគ្រោះ រូបគាត់និង លោក Jovany antonio ជាមិត្តភ័ក្កគ្នា រយៈពេល៨ឆ្នាំមកហើយ មួយរយៈចុងក្រោយនេះ ពួកគេទាំងពីរ មិនសូវចុះសម្រុងជាមួយគ្នាឡើយ តែងតែនិយាយមិនល្អអំពីគ្នា នៅយប់កើតហេតុ នៅវេលាម៉ោង១១ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះបាន ទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទទៅ លោក Jovany Antonio ដើម្បីនិយាយគ្នាឲ្យដឹងរឿងនៅចំណុចហាងញ៉ាំអាហារមួយកន្លែង ខណៈកំពុងនិយាយគ្នាក៏បានផ្ទុះហិង្សាកើតឡើង ដោយ លោក Jovany antonio បានវាយទៅលើជនរងគ្រោះ រងរបួសច្រមុះ និង ក្បាលយ៉ាងដំណំ។

បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្តាលទី១ដើម្បីដោះស្រាយតាមសន្តិវិធី។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ភាគីទាំងសងខាងក៏បានចូលខ្លួនទៅដោះស្រាយ នៅប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ តាមការអញ្ជើញរបស់សមត្ថកិច្ច។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនដែលត្រូវបានចោទប្រកាន់ លោក Jovany antonio បាននិយាយថា អំពើហិង្សាបានកើតឡើងដោយសារតែការនិយាយឌឺដង ហើយ លោក Jovany antonio ក៏សម្រេចដោះស្រាយគ្នា ដោយ លោកជាអ្នកចេញថ្លៃព្យាបាលជំងឺ និង របួសជនរងគ្រោះ គឺលោក Tim Squires តែជនរងគ្រោះមិនព្រមទទួលការដោះស្រាយបែបនេះឡើយ គឺត្រូវការសំណង ថ្លៃរបួស និង ជំងឺចិត្ត សមស្របតាមអ្វីដែលគាត់ចង់បាន បើមិនដូចច្នេះសុំណុំនេះនិងបន្តទៅកាន់តុលាការដើម្បីដោះស្រាយ។

តាមការបង្ហោះ លើអាខោនហ្វេសបុក របស់ជនរងគ្រោះឈ្មោះ Tim squires បានសរសេរថា កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ ២០២៣ ស្វាមីរបស់អ្នកនាង ទឹម រដ្ឋា លោក Jovany Antonio បានបង្កររបួសស្នាមមកលើខ្ញុំបាទ នៅឯកន្លែងមួយនៅ មាត់ទន្លេ។ លោកJovany Antonio ត្រូវតែបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិស ដើម្បីចូលខ្លួនដោះស្រាយបញ្ហាឥឡូវនេះ។

ទោះជាយ៉ាងណា អង្គភាព យើងមិនទាន់ទទួលបានការបកស្រាយ ឬ បំភ្លឺ ពីលោក Jovany antonio ដែលជាប្តីរបស់ កញ្ញា ទឹម រដ្ឋា ឡើយ ថារឿងនេះ វាពិតតាមអ្វីដែល លោក Tim Squires ចោទប្រកាន់ដែរទេ ។ អង្គភាពយើងនឹងធ្វើការបំភ្លឺពីលោក Jovany antonio រាល់ម៉ោងធ្វើការ៕

ដោយ៖រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print