លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ស្រាបៀមិនសូវមានអ្នកផឹកទើបគេផ្សាយពាណិជ្ជកម្មច្រើន = ឯសម្រាមមានអ្នកចោលពាសវាលពាសកាលច្រើនហើយមិនបាច់ផ្សាយច្រើនទៀតទេមានតែខិតខំកសាងសតិអារម្មណ៍ភ្ញាក់រលឹកមិនចោលសម្រាមពាសវាលពាសកាលទេទើបគ្មានសម្រាមតាមទីសាធារណៈ។
២- ក្នុងការពិនិត្យព្យាបាមជម្ងឺបើពេទ្យណាព្យាបាលបានកាក់កបហើយ = គេតែងទៅរកពេទ្យដែលកាក់កបនោះ មិនទៅពេទ្យផ្សេងដែលមិនទាន់ដឹងប្រសិទ្ធភាពទេ?
២- ការចង់ចូលរួមជីវភាពនយោបាយរបស់នីណាក់ ដោយភ្ជាប់លក្ខ័ណ្ឌឲ្យដោះលែងខ្លួន = គ្រាន់តែជាល្បិចកលយករួចខ្លួនដែលផ្ទុយពីលក្ខន្តិកៈបក្ស។
៣- ពលករខ្មែរនៅថៃកំពុងជួញស្បែកគោទទឹក = ចង់ប្រើបាតុកម្មដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើតាមចិត្តខ្លួនក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាភ្ញៀវរបស់នាយករដ្ឋមន្ត្រីថៃ?
៤- បានថៃចាប់បញ្ជូនមកកម្ពុជាវិញទើបបានសប្បាយចិត្ត = នៅសុខសប្បាយហើយមិនព្រមទេ នៅឲ្យគេធ្វើទុក្ខបុកម្នេញទើបសមមុខ ?
៥- នាយករដ្ឋមន្ត្រីកម្ពុជាទៅធ្វើទស្សនៈកិច្ចនៅថៃដើម្បីរកផលប្រយោជន៍ជូនជាតិ = មិនមែនទៅដើម្បីរកខាតដូចពួកប្រឆាំងថានិងចង់បានទេ។
៦- ដំណើរទស្សនៈកិច្ចនៅបារាំងដើម្បីរកផលប្រយោជន៍ជូនជាតិមាតុភូមិកម្ពុជានិងរិតចំណងមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងបារាំង = មិនមែនទៅបារាំងដើម្បីទទួលការប្រៀនប្រដៅពីប្រធានាធិបតីបារាំងដូចក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមចង់បានទេ?
៧- ក្រុមប្រឆាំងជ្រុលនិយមខកចិត្តខ្លាំង = ដោយសារសម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អ ហើយសម្តេចអះអាងថានៅបន្តកម្ចាត់ក្រុមនយោបាយជ្រុលនិយមឲ្យអស់។
៨- អាអ្នកប្រមាថអាយុសម្តេចតេជោមានអាយុច្រើនជាងសម្តេច៥ឆ្នាំ និងសុខភាពទ្រុឌទ្រោមខ្លាំង = ដោយសារធ្វើនយោបាយប្រឆាំងជាង៣០ឆ្នាំខ្វល់ខ្វាយមិនបានកាន់អំណាចរហូតរត់ភៀសខ្លួនទៅនៅបារាំង?
៩- តើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មានលទ្ធភាពអីទៅបង្គាប់បញ្ជារប្រធានាធិបតីបារាំងឲ្យធ្វើតាមខ្លួន? = បើទណ្ឌិតរូបនេះនៅតែថ្ងៃបារាំងចាប់បញ្ជូនមកដាក់គុកកម្ពុជាវិញនៅថ្ងៃណាមួយជាមិនខាន។
១០- នាយករដ្ឋមន្ត្រីកម្ពុជាទៅបារាំងដើម្បីរិតចងមិត្តភាពសាមគ្គីនិងកិច្ចសហប្រតិបត្តិការណ៍ជាមួយបារាំង = មិនមែនមកយកបារាំងធ្វើជាសត្រូវទេ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print