កូនត្រីចម្រុះទំងន់ ៦៧គីឡូក្រាម ត្រូវ​ប្រលែងចូលទៅក្នុងទឹកវិញ​ ក្រោយកម្លាំង​ចម្រុះ​សហការបង្ក្រាបបទល្មើសនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី១២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ បានសហការគ្នាបង្ក្រាបបទល្មើសនេសាទខុសច្បាប់​ នៅស្រុកបាកាន​ ជាក់ស្ដែង​បាន​កាប់បំផ្លាញ​វត្ថុតាង​ឧបករណ៍​នេសាទ​ខុសច្បាប់​ និងបានប្រលែងកូនត្រីចម្រុះទំងន់ ៦៧គីឡូក្រាម ឱ្យចូលទៅក្នុងទឹកវិញ​។

ប្រភពដដែលបន្តថា​ ដោយអនុវត្តជាប្រចាំដូចភ្លៀងរលឹម កម្លាំងចម្រុះបានធ្វើកិច្ចសហប្រតិបត្តិការចុះត្រួតពិនិត្យ បង្ការ ទប់ស្កាត់ និងបង្ក្រាប ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប កាលពីរសៀលថ្ងៃទី១១ ខែមករាម្សិលមិញនេះ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក បានសហការជាមួយក្រុមការងារ នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ថៃ សីលាលីតា នាយរងខណ្ឌ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ជា សោភ័ណ្ឌ នាយរងការិយាល័យប្រតិបត្តិការ កម្លាំងបរិស្ថានស្រុក កម្លាំងយោធាខេត្ត និងយោធាយុទ្ធភូមិភាគ ០៥ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៣០នាក់ មធ្យោបាយកាណូតចំនួន ៥គ្រឿង បានចុះបង្រ្កាបបទល្មើសនេសាទត្រីខុសច្បាប់ នៅចំណុចព្រែកដីរនាត ដល់ចំណុចព្រែកក្អមសំណ ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

...

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលបង្រ្កាបបាន ៖ របាំងសាច់អួនប្រវែង ២២០០ម៉ែត្រ ក្បាលបរចំនួន ៩គ្រឿង បង្គោលចំនួន ៥៥០ដើម កម្លាំងបានចាក់លែងកូនត្រីចម្រុះទំងន់ ៦៧គីឡូក្រាម ប្រលែងចូលទៅក្នុងទឹកវិញចំពោះវត្ថុតាងខាងលើសមត្ថកិច្ចបានបំផ្លាញចោលនៅនឹងកន្លែង៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print