ការនាំចេញអាហារសមុទ្ររបស់ថៃនឹងកើនឡើងនៅឆ្នាំក្រោយ

ចែករំលែក៖

ដោយយោងទៅតាមអ្នកវិភាគរបស់ ធនាគារថៃបានឲ្យដឹងថា ផលប្រយោជន៍ដែលទទួលបានពីការដាក់ចំណាត់ថ្នាក់ដែលមានភាពល្អប្រសើរឡើងនៅក្នុងរបាយការណ៍ជួញដូរមនុស្សរបស់សហរដ្ឋអាមេរិកឬការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការរក្សានូវកាតពណ៌លឿងនោះវានឹងធ្វើឲ្យការនាំចេញអាហារសមុទ្ររបស់ថៃកើនឡើងក្នុងឆ្នាំ២០១៧ខាងមុខនេះ។

...

មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ធនាគារនេះ ឲ្យដឹងថា ខណៈដែលចំណាត់ថ្នាក់របស់ថៃនៅក្នុងរបាយការណ៍នេះបានប្តូរពីបញ្ជីឃ្លាំមើល Tier លេខ៣ទៅលេខ២វិញនោះ សហភាពអឺរ៉ុបបានរក្សាកាតពណ៌លឿង ដដែលទៅលើប្រទេសថៃស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់និងគ្មាន របាយការណ៍។ សហភាពអឺរ៉ុបរំពឹងថា នឹង ប្រកាសនូវព័ត៌មានបន្ថែមទៀតនៅចុងឆ្នាំនេះ។

ប្រភពនេះបានបន្ថែមទៀតថាបើទោះបីជាមានសកម្មភាពនេះក៏ដោយក៏ការនាំចេញអាហារសមុទ្ររបស់ថៃទៅកាន់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងមិនមើលឃើញពីការកើនឡើងដែរក្នុងឆ្នាំនេះដោយសារតែមានការប្រកួតប្រជែងដែលដាក់សម្ពាធទៅលើការនាំចេញទៅកាន់តំបន់ទាំងពីរនេះ។

នៅក្នុងឆ្នាំ២០១៦នេះការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ៥ភាគរយដល់ចំនួន១,២ ពាន់លានដុល្លារសហរដ្ឋអាមេរិកបើធៀបនឹងឆ្នាំមុនដោយសារតែតម្រូវការខ្ពស់ពី បណ្តាប្រទេសអាមេរិកឡាទីន។

ការនាំចេញទៅកាន់សហភាពអឺរ៉ុបនឹងធ្លាក់ចុះ២៤ភាគរយដល់៣៦៥លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំនេះដោយសារតែមានមេរោគនិងការប្រណាំងប្រជែងផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ ជាងនេះទៅទៀតនោះផលិតផលថៃមានតម្លៃកើនឡើងជាងផលិតផលដែលមកពីប្រទេសដែលស្ថិតក្រោមប្រព័ន្ធ Genrelised System of Preferences ផ្សេងទៀត។

ធនាគារបានទទួលស្គាល់ថា ខណៈដែលផលប្រយោជន៍មិនកើតឡើងភ្លាមនោះយុទ្ធសាស្ត្រដែលជាប់ទាក់ទងនឹងពលកររបស់ថៃនឹងក្លាយជាចំណុចរបត់សំខាន់មួយនៅក្នុងឧស្សាហកម្មអាហារសមុទ្រនេះ។ ប្រទេសទាំងអស់ទាមទារឱ្យមានបទដ្ឋានអន្តរជាតិតាមរយៈចង្វាក់ផ្គត់ផ្គង់របស់ពួកគេ។

របាយការណ៍នេះបានបន្ថែមទៀតថា នេះប្រហែលជាពេលវេលាដ៏លំបាកប៉ុន្តែវាអាចបង្កើននូវភាពជឿជាក់របស់អ្នកទិញ ផលិតផលនេះនៅពេលនេះហើយនឹងអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃក្នុង រយៈពេលយូរផងដែរ៕

rasak 7

image

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print