ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោយពីទទួលបានគោលការណ៍ពីក្រសួងមហាផ្ទៃក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវូហាន ខេត្តហ៊ូប៉ី សាធារណរដ្ឋ ប្រជាមានិតចិន ហើយទីក្រុងទាំង២ ក៏បានឈានដល់ការចុះហត្ថលេខានៃការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងរាជធានីភ្នំពេញ នឹងទីក្រុងវូហាននារសៀលថ្ងៃ ទី១១ កក្កដា ។
ក្នុងជំនួបពិភាក្សាមុនចុះហត្ថលេខាលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និងលោក Hu Shuguang ប្រធានក្រុមប្រឹក្សានយោបាយបក្សកុម្មុយនីស្តចិនទី ក្រុងវូហានបានផ្តល់នូវបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកក្នុង ដំណើរការអភិវឌ្ឍទីក្រុង ហើយការចុះហត្ថលេខាចងសម្ពន្ធភាពរវាងទីក្រុងទាំង ២ ភ្នំពេញ-វូហាននាពេលនេះ នឹងធ្វើឲ្យ ទីក្រុងទាំង២កាន់តែទទួលបាននូវកិច្ច សហប្រតិបត្តិការលើច្រើនវិស័យក្នុងបុព្វហេតុ អភិវឌ្ឍន៍ និងការរីកចម្រើនរបស់ ទីក្រុងទាំង២ ។
វូហានជាទីក្រុងទី៩ហើយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលសាលារាជធានី ភ្នំពេញបានចងសម្ពន្ធភាពជាមួយ ហើយ ក៏នៅមានការចងសម្ពន្ធភាពបែបនេះជា បន្តបន្ទាប់នាពេលខាងមុខទៀត ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើង រវាងលោក ប៉ា សុជាតិវង្ស អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ នឹងលោក HU Shuguangប្រធានក្រុមប្រឹក្សានយោបាយបក្សកុម្មុយនីស្តចិនទីក្រុងវូហាន ។ ខ្លឹម សារអនុស្សរណៈនៃការយោគយល់គ្នាដែលមាន៥ចំណុចបានលើកឡើងពីការរក្សា ទំនាក់ទំនងដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរ អត្ថប្រយោជន៏រួមគ្នាទៅវិញទៅមក ជំរុញ ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំទីក្រុងទាំង២ ដើម្បីជំរុញកិច្ចសហការឲ្យកាន់តែស៊ីជម្រៅ ។ ជំរុញឲ្យមានការផ្លាស់ប្តូរបទ ពិសោធន៍ ចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំកីឡានិងទេសទេសចរណ៍ ។
ភាគីទាំង២នឹងពង្រឹងទំនាក់ទំនង និង ការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោម ស្ថាប័ន និងសមាគមស្ត្រី យុវជន និងការ ងាររវាងទីក្រុងទាំង២ឲ្យបានកាន់តែជិតស្និទ្ធជាងមុន ៕
ដោយ៖ ហេង សូរិយា