តំបន់បរិស្ថានដែនជម្រកនៅស្រុកត្រពាំងប្រាសាទនិងស្រុក ស្វាយលើត្រូវឈ្មួញធ្វើអាជីវកម្មបទល្មើសឈើអនាធិបតេយ្យ

ចែករំលែក៖

ខេត្តឧត្តមានជ័យ៖ សព្វថ្ងៃនេះព្រៃឈើដែលស្ថិតនៅក្នុងតំបន់បរិស្ថានដែន ជម្រកសត្វព្រៃនៅស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យនិងស្រុកស្វាយលើខេត្តសៀមរាបដែលមានព្រំប្រទល់ជាប់គ្នាកំពុងតែត្រូវបានមន្រ្តីក៏ដូចជានាយកដែនជម្រកឃុបឃិតនិងកំពុងបើកដៃឲ្យមេឈ្មួញឈ្មោះចន្ថានៅខេត្តសៀមរាបធ្វើអាជីវកម្មឈើប្រណីតគ្រប់ប្រភេទដោយដឹកជញ្ជូនតាមរថយន្ដកច្នៃនៃចេញពីព្រៃចូលទៅខេត្តសៀមរាបបានយ៉ាងរលូន ។

...

ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៦មានរថយន្ដកែច្នៃចំនួនពីរគឿងដែលមានបង្កប់ឈើលេខមួយប្រភេទគគីរនិងគ្របឈើលេខ២ពីលើប្រមាណជាង ២០ម៉ែត្រគូបដែលចតនៅទីតាំងឈរជើង របស់យោធាកងពលលេខ៤ក្នុងភូមិអូរុនឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។ ក្នុងនោះមានទាំងរថយន្ដរបស់មន្រ្តីបរិស្ថាននៅទីនោះផងដែរតែមិនបានបង្ក្រាបទេពីព្រោះឈ្មួញខាងលើបានចញ្ចឹមជាច្រើនឆ្នាំមកហើយរហូតដល់មន្រ្ដី និងនាយកដែន ជម្រកកើតមានបានគ្រប់ៗគ្នា ។

ប្រភពបានបង្ហើបឲ្យដឹងថារថយន្ដកែច្នៃដឹកឈើរបស់ឈ្មួញឈ្មោះចន្ថាខាងលើបានដឹកជញ្ជូនស្ទើររៀងរាល់ថ្ងៃចេញពីព្រៃការពារបរិស្ថានដែនជម្រកស្រុកត្រពាំង ប្រាសាទ និងស្រុកស្វាយលើខេត្តសៀម រាបទាំងយប់ទាំងថ្ងៃទៅយ៉ាងរលូនដោយគ្មានស្ថាប័នមានសមត្ថកិច្ចណាម្នាក់យកចិត្តទុកដាក់ឡើយដោយគេចាត់ទុកថាជាឈើស្របច្បាប់ព្រោះបានបង់លុយឲ្យគ្រប់ស្ថាប័ន មានសមត្ថកិច្ចរួចរាល់អស់ទៅហើយ ។

មន្រ្ដីបរិស្ថាននៅកន្លែងកើតហេតុបានឲ្យដឹងថាមិនអាចបង្ក្រាបបានទេពីព្រោះគេបង់លុយឲ្យរួចហើយ ៕

VID-20160711-WA0001_20160712-10144432

oudor

ដោយ៖ ប៉ែន នួន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print