ចំនួនពលរដ្ឋចិនបន្តថយចុះ២,០៨ លាននាក់ក្នុងឆ្នាំ២០២៣

ចែករំលែក៖

ទិន្នន័យផ្លូវការដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិននៅថ្ងៃទី 17 ខែមករា បានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសនេះបានកត់ត្រាការធ្លាក់ចុះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នាក្នុងឆ្នាំ 2023។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលដកស្រង់ទិន្នន័យផ្លូវការ ចំនួនប្រជាជនសរុបរបស់ប្រទេសចិនក្នុងឆ្នាំ 2023 បានថយចុះចំនួន 2.08 លាននាក់ ស្មើនឹង 0.15% មកនៅត្រឹម 1.409 ពាន់លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ 2022 នៅពេលដែលការថយចុះចំនួនប្រជាជនត្រូវបានប្រកាសនៅចំនួន 850,000 នាក់ ចំនួននេះគឺខ្ពស់ជាងច្រើន ហើយថែមទាំងបានកត់ត្រាការធ្លាក់ចុះខ្ពស់បំផុតចាប់តាំងពីឆ្នាំ 1961 មក។
កាលពីអំឡុងដើមឆ្នាំមុន ចិនបានជួបប្រទះការកើនឡើងខ្លាំង នៃករណីកូវីដ-១៩ នៅទូទាំងប្រទេស បន្ទាប់ពីការអនុវត្តវិធានការបង្ការយ៉ាងតឹងរ៉ឹងអស់រយៈពេល៣ឆ្នាំ បានជួបគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រហូតទាល់តែអាជ្ញាធរបានសម្រេចចិត្តលុបចោលចំណាត់ការទាំងនោះវិញភ្លាមៗ កាលពីខែធ្នូ ឆ្នាំ២០២២។ ម៉្យាងវិញទៀត អត្រាកំណើតនៅប្រទេសចិន ក៏បានធ្លាក់ចុះអស់រយៈពេលច្រើនទសវត្សរ៍មកហើយផងដែរ ដោយសារតែគោលនយោបាយកូនមួយ ដែលត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ បូករួមជាមួយការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស អំឡុងពេលនោះ។
បើតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) ចំនួនប្រជាជនចិននឹងថយចុះសរុបចំនួន១០៩លាននាក់ នៅត្រឹមឆ្នាំ២០៥០។ កាលពីឆ្នាំមុន ឥណ្ឌាបានវ៉ាចិនក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក៕ ដោយធីរីណា

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print