អគ្គិភ័យឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុងផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖​ អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុងយ៉ាងសន្អោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជីវករាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក​ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកជេីង​ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញតូបលក់មាសផ្នែកខាងលេីយ៉ាងសន្ធោសន្ធៅភ្លាមនោះបងប្អូនអាជីវកបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមមន្ត្រីបង្កានិងពន្លត់គ្រោះអគ្គិភ័យជាច្រេីនអង្គភាពបានចុះទៅដល់ចំណុចកេីតហេតុដេីម្បីបាញ់ពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់តូបផ្សេងទៀត។

...

សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងគ្រោះអគ្គិភ័យខាងលេីនេះឆាបឆេះតូបលក់ដូរចំនួន៣តូបរងការខូចខាតសម្ភារៈមួយចំនួន​ ចំណែកមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print