ជនសង្ស័យម្នាក់​ ចូលកាច់សោ​ កម៉ូតូមិនបានសម្រេច​ ត្រូវពលរដ្ឋដេញតាមចាប់ប្រគល់ឱ្យសមត្ថកិច្ច​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពចូលកាច់សោ​ កម៉ូតូម៉ាកហុងដាឌ្រីម​ មួយគ្រឿងមិនបានសម្រេច​ ត្រូវបានម្ដាយជនរងគ្រោះឃេីញ​ និងស្រែកឆោឡោផ្អេីលដល់អ្នកជិតខាងដេញតាមឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១២​ និង៣០នាទី​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០២៤​ ស្ថិតក្នុងភូមិព្រះសណ្ដាយ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ ណុប​ ភា​ អាយុ៣៣ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ។
​ តាមសម្ដីជនរងគ្រោះឈ្មោះ​ សែន​ ពិសិដ្ឋ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរមន្ត្រីអគ្គិសនី​ ស្នាក់នៅកន្លែងកេីតហេតុ​ បានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ រូបគាត់បានចេញពីធ្វេីការមកផ្ទះ​ និងបានចាក់សោ​ កម៉ូតូ​ (ម៉ូតូរបស់ជនរងគ្រោះម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២ស៊េរីថ្មី​២០២១​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1IS-6201​) ទុកក្រៅដេីរចូលក្នុងផ្ទះ​ ។ មួយសន្ទុះក្រោយមកស្រាប់តែលឺម្ដាយស្រែកថាចោរៗ​ និងផ្អេីលលឺដល់អ្នកជិតខាងដេញជួយចាប់ដល់កណ្ដាលវាលស្រែឆ្ងាយពីកន្លែងកេីតហេតុជិត១គីឡូម៉ែត្របានទាំងជនសង្ស័យ​ និងយកម៉ូតូ​របស់ជនរងគ្រោះ រួចទាក់ទងសមត្ថកិច្ចមូលដ្ឋានឱ្យមកទទួលយកទៅសាកសួរបន្តតាមនីតិវិធី​ ។
​ បច្ចុប្បន្ន​នេះ​ ជនសង្ស័យ​ខាងលេី​ រួចទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ពងទឹក​ ធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ចាត់ការបន្តតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print