ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពចូលកាច់សោ កម៉ូតូម៉ាកហុងដាឌ្រីម មួយគ្រឿងមិនបានសម្រេច ត្រូវបានម្ដាយជនរងគ្រោះឃេីញ និងស្រែកឆោឡោផ្អេីលដល់អ្នកជិតខាងដេញតាមឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រះសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ណុប ភា អាយុ៣៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
តាមសម្ដីជនរងគ្រោះឈ្មោះ សែន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីអគ្គិសនី ស្នាក់នៅកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា មុនកេីតហេតុ រូបគាត់បានចេញពីធ្វេីការមកផ្ទះ និងបានចាក់សោ កម៉ូតូ (ម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២ស៊េរីថ្មី២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IS-6201) ទុកក្រៅដេីរចូលក្នុងផ្ទះ ។ មួយសន្ទុះក្រោយមកស្រាប់តែលឺម្ដាយស្រែកថាចោរៗ និងផ្អេីលលឺដល់អ្នកជិតខាងដេញជួយចាប់ដល់កណ្ដាលវាលស្រែឆ្ងាយពីកន្លែងកេីតហេតុជិត១គីឡូម៉ែត្របានទាំងជនសង្ស័យ និងយកម៉ូតូរបស់ជនរងគ្រោះ រួចទាក់ទងសមត្ថកិច្ចមូលដ្ឋានឱ្យមកទទួលយកទៅសាកសួរបន្តតាមនីតិវិធី ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួចទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ពងទឹក ធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ