លោក កែ​ គឹមយ៉ាន​ ជួបសំណេះសំណាលជាមួយសមាជិក​ ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដោយក្រុមការងារគ្រប់ថ្នាក់​ នាថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២៤នេះ បានអញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង (CPP) ដែលជាអង្គបោះឆ្នោតអសកល ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ក្នុងពិធីនោះក៏មានវត្តមានចូលរួមផងដែរពី លោក ប៉ុល លឹម ប្រធានក្រុមការងារសមាជិកព្រឹទ្ធសភា ភូមិភាគ៤ និងលោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងនាមក្រុមការងារក្នុងឱកាសនោះ លោក​ កែ​ គឹមយ៉ាន​ បានសម្តែងនូវបីតិសោមនស្សពាំនាំការសួរសុខទុក្ខ​ ថ្លែងអំណរគុណ​ កោតសសេីរ​ ពីថ្នាក់ដឹកនាំ​កំពូលពិសេសសម្តេចតេជោហ៊ុន​ សែន​ ប្រធានគណបក្សជូនចំពោះសមាជិក​ទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរួមសាមគ្គីការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ គាំទ្រ និងអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលគ្រប់អាណត្តិ បន្តការអភិវឌ្ឍន៍មូលដ្ឋានខេត្តបន្ទាយមានជ័យបានរីកចម្រេីននិងបានសាទរចំពោះបេក្ខជនដែលទទួលបានសេចក្តីទុកចិត្តពីបក្សចាត់ឲ្យឈរឈ្មោះជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៤។

ក្នុងឱកាសនោះដែរ​ លោក​ កែ​ គឹមយ៉ាន​ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណបក្សខេត្តសម្រេចបាន និងលេីកទិសដៅការងារស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនជាពិសេសការខិតខំសម្រេចបាននូវជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ប្រសូតបានរាជរដ្ឋាភិបាលដែលបាននឹងកំពុងធ្វើដំណើរក្នុងជំហរដ៏រឹងមាំឆ្ពោះកាន់អនាគតភ្លឺស្វាង សុទិដ្ឋិនិយម និងក្តីសង្ឃឹមសម្រាប់ប្រជាជនគ្រប់ៗរូប។ បន្តអភិវឌ្ឍ ឃុំ សង្កាត់ តាមបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ​ ផ្ទេរមុខងារ ធនធាន​ ចាត់ចែង ដោះស្រាយ​ បម្រេីប្រជាជន​បានកាន់តែប្រសេីរ។

ជាមួយនឹងការណែនាំឱ្យប្រតិបត្តិតាមប្រតិទិនបោះឆ្នោត​ លោក​ កែ​ គឹមយ៉ាន​ បានណែនាំដល់សមាជិកព្រឹទ្ធសភាបច្ចប្បន្នបន្តធ្វើសកម្មភាពឲ្យបានទៀងទាត់ ចុះជួបលើកទឹកចិត្តដោយផ្ទាល់ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ចលនាអង្គបោះឆ្នោតបន្ថែម ហើយសមាជិក សមាជិកាក្រុមប្រឹក្សា ឃុំ សង្កាត់ត្រូវបន្តសហការជួយគាំទ្រដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជាផ្លូវការត្រៀមឯកសារនានាសម្រាប់ទៅបោះឆ្នោត  ថែរក្សាសុខភាព និងបន្តចូលរួមអភិវឌ្ឍមូលដ្ឋាន ដោះស្រាយរាល់សំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរថែមទៀត។

...

ក្នុងពិធីនោះដែរ មានការបង្ហាញខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ទាំងពេញសិទ្ធិ និងបម្រុងចំនួន២០រូប ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print