ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះថា៖ យុវជន-យុវតីសង្ស័យប្រុសស្រីចំនួន ១០នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនបញ្ជូនខ្លួនទៅកាន់តុលាការខេត្តព្រះសីហនុ ក្រោយបង្ហាញមុខជាសាធារណៈ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា ជនសង្ស័យប្រុសស្រីចំនួន ១០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបចំនួន០២លើក ចំណុចក្រុមទី២៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ចំណែកចាប់ដកហូតយកវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ២២កញ្ចប់ ទម្ងន់ ១៧,១៤ក្រាម ថ្លឹងទាំងសំបក, ទូរស័ព្ទ ១៥គ្រឿង, ដបជក់ ០៣, បារីអេឡិចត្រូនិច ០៦, ដែកកេះ ០៨, ខ្សៀជក់ ០៩, ដាវ ០២, អំពូលភ្លើងវិល ចំនួន ០២, កាំបិត ០១, កន្រៃ្ត ០៣ និងថង់ច្រកមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលេី រួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដេីម្បីចាត់ការតាមច្បាប់៕អរុណរះ