រថយន្តបាឡែនបត់ត្រឡប់ក្រោយត្រូវម៉ូតូបុកបាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងស្ទេីដាច់ចេញពីគ្នាខណៈជិះម៉ូតូជ្រុលទៅបុករថយន្តបាឡែនមួយគ្រឿងបត់ត្រឡប់ក្រោយមិនប្រយ័ត្ន។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៤​ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣​ ផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាកបេីករថយន្តម៉ាកកាមរីបាឡែន​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2I 8891​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏បត់ត្រឡប់ក្រោយជិះតាមផ្លូវខាងក្នុងវិញភ្លាមស្រាប់មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ1E 9103 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ចំណែកខាងក្នុង​ ទិសដៅពីលិចទៅកេីតក៏ជ្រុលបុកចំក្បាលរថយន្តដួលបាក់ជេីងខាងឆ្វេងស្ទេីរដាច់ចេញពីគ្នា។

...

ក្រោយកេីតហេតុសមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្តទុកបណ្តោះអាសន្នសិនរងចាំដោះស្រាយពេលក្រោយចំណែកជនរងគ្រោះបាននាំចូលមន្ទីរពេទ្យក្បែរនោះដេីម្បីព្យាបាលរបួស៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print