ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ទទួលជួបជាមួយ លោក Rodolphe SAADE ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CMA CGM ដើម្បីពិភាក្សាការងារ​

ចែករំលែក៖

ប្រទេស​បារាំង​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ មករា ២០២៤​ បានទទួលជួបជាមួយ លោក Rodolphe SAADE ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CMA CGM ដើម្បីពិភាក្សាការងារ​ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ក្រុមហ៊ុន CMA CGM មានការិយាល័យច្រើនជាង ៤០០ ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួនច្រើនជាង ១៦០ប្រទេសទូទាំងពិភពលោក។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនច្រើនជាង ៦២៣កប៉ាល់ ដែលបានប្រើប្រាស់នៅកំពង់ផែពាណិជ្ជកម្ម ចំនួន ៤២០ក្នុងពិភពលោក។ លើសពីនេះ ក្រុមហ៊ុនក៏មានយន្តហោះ ដឹកទំនិញចំនួន ៦ រួមមាន៖ Airbus A330-200F ចំនួន ០៤ និង Boeing 777 ចំនួន ០២។

...

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបញ្ជាទិញនូវ Airbus A350F ចំនួន ០៤ បន្ថែមផងដែរ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាភស្តុភារកម្ម (end-to-end logistics), សេវាតាមដានពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, មានជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print