CDC៖​ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២,៦៩៥កន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២,៦៩៥កន្លែង។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC )​ បានឱ្យដឹងកាលពីថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០២៤។

គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគដែលទទួលបានការអនុម័តគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រួមមាន​ដូចខាងក្រោម​៖

*១.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅស្រុកស្អាង ខេត្តកណ្តាល។

*២.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

*៣.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

*៤. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

*៥.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

*៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់, កាបូប, និងស្បែកជើង នៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។

*៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក នៅស្រុកសំរោង ខេត្តតាកែវ។

*៨.គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (ធុងទឹកកក, ធុង និងប្រអប់រក្សាកម្ដៅ, និងទូកកែយ៉ាក់) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

*៩. គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

...

*១០.គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់ នៅស្រុកត្រាំកក់ ខេត្តតាកែវ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print