(ព័ត៌មាន​លម្អិត​)​៖​ លោក​យាយ​ម្នាក់​ស្លាប់​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គីភ័យ​ដែល​បាន​កេីត​ឡើង​ក្នុង​ ភូមិ​ច្រេះ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែនសុខ​

ចែករំលែក៖

 

ភ្នំពេញ​៖​ បេីតាមប្រភពព័ត៍មាន​ពី​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ លោក​យាយ​ម្នាក់​ បាន​បាត់​បង់​អាយុ​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គីភ័យ​ដែល​បាន​កេីត​ឡើង​ក្នុង​ ភូមិ​ច្រេះ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង​ ៥​ និង១០នាទីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គីភ័យឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែងបានកើតឡើងនៅចំណុចផ្ទះលេខ ១៧ ផ្លូវបេតុង៩២ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ ឆាយ អ៊ាន ភេទ ប្រុស អាយុ ៨៥​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ លក់ដូរ ។

មន្រ្តី​ជំនាញ​ បានគូសបញ្ជាក់ថា​ ទីតាំង​ឆេះជាប្រភេទសំណង់ ថ្មប្រក់សង្កសីទំហំ ០៥ម៉ែត្រ​ គុណ​នឹង​១២ម៉ែត្រ ។​ មូលហេតុមន្ត្រី​ជំនាញ​កំពុងបន្ត​ការស្រាវជ្រាវ ។

ចំណែក​ខូចខាតសម្ភារៈ ឆេះផ្ទះថ្មប្រក់ស័ង្កសីអស់មួយផ្នែកខាងក្រោមរួមមានម៉ូតូចំនួន ០២​ គ្រឿង និងសម្ភារៈអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ស្លាប់​មនុស្ស​ម្នាក់ ឈ្មោះ គ្រៀល អៀង ភេទស្រី អាយុ ៨៥​ ឆ្នាំ ។​ គ្មានមនុស្សរងរបួស​នោះទេ។

សូមជម្រាបថា​ កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​​និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្ត​របស់​ការិយាល័យ​អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ១១​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១​ រថយន្ត​ ស្មើរនឹង ៤៤​ ម៉ែត្រគូប៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print