Arsenal លុត Crystal Palace ៥ទល់០ ឡើងឈរលេខ៣បណ្តោះអាសន្ន

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើការប្រជែងដណ្តើមពាន Premier League របស់ពួកគេតាមរយៈការផ្តួលក្រុម Crystal Palace យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ទល់០ នៅកីឡដ្ឋាន Emirates កាលពីរាត្រីថ្ងៃទី១៩ មករា ឆ្នាំ២០២៤

 ការប្រយុទ្ធរបស់ក្រុមកាំភ្លើងធំនៅលើកំពូលបានធ្លាក់ចុះដល់ចុងឆ្នាំមុន ខណៈដែលពួកគេបានចាញ់៣ប្រកួតក្នុងចំណោមការប្រកួតPremier League ចុងក្រោយចំនួន៥ របស់ពួកគេ។

 បន្ទាប់ពីចេញដំណើរទៅកាន់ទីក្រុងឌូបៃសម្រាប់ការសម្រាករដូវរងាររយៈពេលមួយសប្តាហ៍ ក្រុមរបស់លោក Mikel Arteta បានត្រលប់មកវិញនូវទម្រង់លេងប្រសើរឡើងវិញ ខណៈដែលការតែតបាល់បញ្ចូលទីរបស់ Gabriel, Dean Henderson ស៊ុតបញ្ចូលទីដោយខ្លួនឯង, Leandro Trossard បញ្ចប់ និងស៊ុតបញ្ចូលទី២គ្រាប់របស់ Gabriel Martinelli នៅម៉ោងបន្ថែម។

 ២គ្រាប់ដំបូងកើតចេញពីជ្រុង ដោយគ្រាប់បើកឆាកនៅនាទីទី១១ពេលដែល Gabriel Martinelli បានតែតបញ្ចូលទីមុនពេលការតែតបាល់បញ្ចូលទីរបស់ខ្សែការពាររូបនេះធ្វើឲ្យភ្លាត់ស្នៀតអ្នកចាំទី Henderson របស់ Crystal Palace ឲ្យផ្លាតចូលទីក្រោយសំណាញ់ទីខ្លួនឯងនៅនាទីទី៣៧។

 ក្រុមភ្ញៀវបានវាយបកតិច តួចប៉ុណ្ណោះ ផ្ទុយទៅវិញ Arsenal បានបន្ថែមការនាំមុខរបស់ពួកគេនៅក្នុងតង់ទី២ នៅពេលដែលTrossard ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣នៅនាទីទី៥៩។ នៅក្នុងម៉ោងបន្ថែមគឺនាទីទី៩០+ និងនាទីទី៩០+ Gabriel Martinelli រកបាន២គ្រាប់បន្ថែមទៀតដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អក្នុងលទ្ធផល៥ទល់០។

 ជ័យជម្នះ នេះ បាន ធ្វើ ឲ្យ Arsenal ឡើង ទៅ លេខ៣ ដែល តាម ពី ក្រោយ ក្រុម កំពូល តារាង Liverpool ចំនួន ពិន្ទុ ប៉ុន្តែបាន លេង មួយ ប្រកួត ច្រើន ជាង ក្រុម របស់លោក Jurgen Klopp ចំណែក Crystal Palace នៅតែ ឈរ លេខ ១៤ ក្នុងតារាង (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print