ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើការប្រជែងដណ្តើមពាន Premier League របស់ពួកគេតាមរយៈការផ្តួលក្រុម Crystal Palace យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ទល់០ នៅកីឡដ្ឋាន Emirates កាលពីរាត្រីថ្ងៃទី១៩ មករា ឆ្នាំ២០២៤
ការប្រយុទ្ធរបស់ក្រុមកាំភ្លើងធំនៅលើកំពូលបានធ្លាក់ចុះដល់ចុងឆ្នាំមុន ខណៈដែលពួកគេបានចាញ់៣ប្រកួតក្នុងចំណោមការប្រកួតPremier League ចុងក្រោយចំនួន៥ របស់ពួកគេ។
បន្ទាប់ពីចេញដំណើរទៅកាន់ទីក្រុងឌូបៃសម្រាប់ការសម្រាករដូវរងាររយៈពេលមួយសប្តាហ៍ ក្រុមរបស់លោក Mikel Arteta បានត្រលប់មកវិញនូវទម្រង់លេងប្រសើរឡើងវិញ ខណៈដែលការតែតបាល់បញ្ចូលទីរបស់ Gabriel, Dean Henderson ស៊ុតបញ្ចូលទីដោយខ្លួនឯង, Leandro Trossard បញ្ចប់ និងស៊ុតបញ្ចូលទី២គ្រាប់របស់ Gabriel Martinelli នៅម៉ោងបន្ថែម។
២គ្រាប់ដំបូងកើតចេញពីជ្រុង ដោយគ្រាប់បើកឆាកនៅនាទីទី១១ពេលដែល Gabriel Martinelli បានតែតបញ្ចូលទីមុនពេលការតែតបាល់បញ្ចូលទីរបស់ខ្សែការពាររូបនេះធ្វើឲ្យភ្លាត់ស្នៀតអ្នកចាំទី Henderson របស់ Crystal Palace ឲ្យផ្លាតចូលទីក្រោយសំណាញ់ទីខ្លួនឯងនៅនាទីទី៣៧។
ក្រុមភ្ញៀវបានវាយបកតិច តួចប៉ុណ្ណោះ ផ្ទុយទៅវិញ Arsenal បានបន្ថែមការនាំមុខរបស់ពួកគេនៅក្នុងតង់ទី២ នៅពេលដែលTrossard ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣នៅនាទីទី៥៩។ នៅក្នុងម៉ោងបន្ថែមគឺនាទីទី៩០+៤ និងនាទីទី៩០+៥ Gabriel Martinelli រកបាន២គ្រាប់បន្ថែមទៀតដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អក្នុងលទ្ធផល៥ទល់០។
ជ័យជម្នះ នេះ បាន ធ្វើ ឲ្យ Arsenal ឡើង ទៅ លេខ៣ ដែល តាម ពី ក្រោយ ក្រុម កំពូល តារាង Liverpool ចំនួន ២ ពិន្ទុ ប៉ុន្តែបាន លេង មួយ ប្រកួត ច្រើន ជាង ក្រុម របស់លោក Jurgen Klopp។ ចំណែក Crystal Palace នៅតែ ឈរ លេខ ១៤ ក្នុងតារាង ៕ (រូបភាព ៖ BBC Sport)