មានករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ធ្វើពីឈើប្រក់សង្ក័សី ស្ថិតក្នុងភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖វេលាម៉ោង១០:៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ធ្វើពីឈើប្រក់សង្ក័សី ស្ថិតក្នុងភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់ពី កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ចេញអន្តរាគមន៍ជួយសង្រ្គោះភ្លាមៗ ដោយចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញនគរបាលផ្នែកពន្លត់អគ្គីភ័យ នៅទីតាំងកើតហេតុ។

ហេតុការណ៍គ្រោះអគ្គីភ័យនេះ បណ្តាលឱ្យឆេះខូចខាតផ្ទះ សម្ភារ:ប្រើប្រាស់ស្ទើរទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួន តែមិនបង្កមានមនុស្សស្លាប់ ឬរងរបួសនោះឡើយ ចំពោះមូលហេតុមកពីឆ្លងចរន្តខ្សែភ្លើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print