Breaking News ៖ ពុទ្ធោច្រើនណាស់ ! សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀនជាងមួយតោន និងបន្តស្រាវជ្រាវដល់ខេត្តស្ទឹងត្រែង ដើម្បីចាប់ឧក្រិដ្ឋជនបន្ថែម

ចែករំលែក៖

ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់ក៏មាន គ្រឿងញៀនជាង ១តោនត្រូវបានបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បន្ទាប់ពីប្រើប្រាស់ជំនាញស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់។      យោងតាមព័ត៌មានបឋម បានឲ្យដឹងថា ៖ គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា ១០២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានចាប់រឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បាន។       តាមព័ត៌មានបឋម កម្លាំងអាវុធហត្ថខេត្តព្រះវិហារ កំពុងបើកការស៊ើបអង្កេតជាបន្តបន្ទាប់ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់បែបនេះនោះ កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានបើកកិច្ចសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹវត្រែងបន្ថែមទៀតដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបន្ថែមទៀត តាមរយះពន្លាតសមត្ថកិច្ចដែនដី សម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ។

សូមគាំទ្រការបង្ក្រាបដូចភ្លៀងរលឹមនេះ ដើម្បីលុបបំបាត់គ្រឿងញៀន ហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពង្រឹងខ្លាំងណាស់ដល់សមត្ថកិច្ច បង្ក្រាបបទល្មើសផ្សេងៗ និងបទល្មើសគ្រឿងញៀននេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print