ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​៖​ កម្លាំង​នគរបាល​ខេត្ត​កំពត​ និងខេត្ត​តាកែវ​ ឃាត់ខ្លួន​ក្រុមឧក្រិដ្ឋជនគ្រឿងញៀន​ចំនួន​ ០៤នាក់​ រួមនឹង​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម​

ចែករំលែក៖

ខេត្ត​កំពត​៖​ លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​កាលពីថ្ងៃទី២១​ ខែមករា​ ឆ្នាំ​២០២៤ថា៖​ “ទោះបីហត់លំបាកយ៉ាងណាទាំងយប់ឬថ្ងៃក៏លោកមិនរាថយក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែរ ជាក់ស្តែងនៅរសៀលថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ នៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីចែកចាយគ្រឿងញៀននៅក្នុងក្រុងកំពតមួយករណី​ និងបានពន្លាតដែលសមត្ថកិច្ចសហការជាមួយស្នងការនគរបាលខេត្តតាកែវ បន្តបង្ក្រាបមេខ្លោងគ្រឿងញៀននិងដកហូតបានគ្រឿងញៀនជិត៣គីឡូក្រាម ។

យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ បានឱ្យដឹងថា​ ដោយ​មានការ​យកចិត្តទុកដាក់​លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​ឯកភាព​ពី​លោក​ ជីវ​ ចាន់​តារា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២៤ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដែល​បាន​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ទឹម​ សុភាព​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​ធ្វើការ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ ដោយ​បាន​ដាក់​កំលាំង​សមត្ថកិច្ច​ឃ្លាំមើល​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​យក​ថ្នាំ​ញៀន​មក​លក់​ ក៏​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​ ០១​ករណី​ នៅ​ចំណុច​ផ្លូវ​បេតុង​ ស្ថិត​នៅ​ភូមិ​សុវណ្ណ​សាគរ​ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ ខេត្តកំពត​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ៖​
១-​ ឈ្មោះ​ សែ​ម​ សា​រឿ​ន​ ហៅ​ ចាប​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ រស់នៅ​ភូមិ​សុវណ្ណ​សាគរ​ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ ខេត្តកំពត​ ។​
*​វត្ថុ​តាង​ដកហូត​មាន​ ៖​ -​ថ្នាំ​ញៀន​ចំនួន​ ០១​កញ្ចប់​,​ -​ម៉ូតូ​ ០១​គ្រឿង​,​ -​ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​។​

​បន្ទាប់​ពី​ការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​ សែ​ម​ សា​រឿ​ន​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១​និង​៣០​នាទី​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​ជួញដូរ​គ្រឿងញៀន​ ស្ថិត​នៅ​ភូមិ​ព្រៃ​ថ្នង​ ឃុំ​ព្រៃ​ថ្នង​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ថែម​ទៀត​ ឈ្មោះ​ អ៊ុយ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​កំភ្លាញ​ ឃុំ​អង្គ​ភ្នំ​តូច​ ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​។​
*​វត្ថុ​តាង​ដកហូត​មាន​:
-​ម៉ូតូ​ ០១​គ្រឿង​
-​ទូរស័ព្ទ​ដៃ​ ០២​គ្រឿង​។​
​បន្ទាប់​ពី​ការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​ អ៊ុយ​ សុខ​ហេង​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​ ៥​និង​៣០​នាទី​ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​ជួញដូរ​គ្រឿងញៀន​ ស្ថិត​នៅ​ភូមិ​បឹង​និមល​ ឃុំ​បឹង​និមល​ ស្រុក​ឈូក​ ខេត្តកំពត​ ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែម​ទៀត​ ឈ្មោះ​ ដុ​ង​ ឆា​នុ​ន​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ រស់នៅ​ភូមិ​ស្មោង​ ឃុំ​ស្មោង​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ​ ។​
*​វត្ថុ​តាង​ដកហូត​មាន​ ៖​ -​ថ្នាំ​ញៀន​ចំនួន​ ០៣​កញ្ចប់​,​ -​ម៉ូតូ​ ០១​គ្រឿង​,​ -​ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​។​
​រួច​បន្ត​នីតិវិធី​ស្រាវជ្រាវ​ និង​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​ អ៊ុយ​ សុខ​ហេង​ និង​ឈ្មោះ​ ដុ​ង​ ឆា​នុ​ន​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​ ១៥​ និង​ ៣០​នាទី​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេ​ក្លោ​ង​ដែល​ជា​បក្ខពួក​ជួញដូរ​គ្រឿងញៀន​ ស្ថិត​នៅ​ភូមិ​ស៊ី​ស្លា​ ឃុំ​ធ្លា​ប្រជុំ​ ស្រុក​កោះអណ្តែត​ ខេត្តតាកែវ​ ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០១​នាក់​ថែម​ទៀត​:
១-​ ឈ្មោះ​ ង៉ែត​ រស្មី​ ហៅ​ កើយ​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់នៅ​ភូមិ​សុ​ី​ស្លា​ ឃុំ​ធ្លា​ប្រជុំ​ ស្រុក​កោះអណ្តែត​ ខេត្តតាកែវ​ ។​
​វត្ថុ​តាង​ដកហូត​មាន​ ៖​ -​ថ្នាំ​ញៀន​ចំនួន​ ០៩​កញ្ចប់​ (​ធំ​២​ តូច​៧),​ -​ទូរស័ព្ទ​ដៃ​ ០២​គ្រឿង​,​ -​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ ០១​គ្រឿង​
-​ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន​ ។​
​ជុំវិញ​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​សរុប​រួម​មាន​ ៖​
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ១៣​កញ្ចប់​
-​ម៉ូតូ​ ០៣​គ្រឿង​
-​ទូរស័ព្ទ​ដៃ​ ០៦​គ្រឿង​
-​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ ០១​គ្រឿង​ និង​ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន​ ។​

...

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ និង​វត្ថុ​តាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print