លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា(ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖

១-តាមវេទិកាវិទ្យុអាស៊ីសេរីក្រុមអ្នកវិភាគនិងអ្នកសម្របសម្រួលកម្មវិធីតាំងខ្លួនជាអ្នកដឹកនាំប្រទេសកម្ពុជា = ឯការពិតគឺរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដឹកនាំស្របតាមសំណូមពររបស់ប្រជាជនកម្ពុជា?
២- ការទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយខុសបរិបទនយោបាយ = នៅទីបំផុតមកនៅត្រឹមជាសិទ្ធិបញ្ចេញមតិទៅវិញ?
៣- លោកប្រធានាធិបតីបារាំងកោតសរសើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់លើទំនាក់ទំនងអន្តរជាតិ = បារាំងមិនបានលើកពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ?
៤- ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំទាក់ម៉ូយ = តែអាអ្នកផ្សាយវិទ្យុអាស៊ីសេរីខិតខំធាក់ម៉ូយចេញមិនឲ្យមកកម្ពុជា?
៥- ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួបប្រស្រ័យទាក់ទងជាមួយឥស្សរជនបរទេសជាច្រើន = គឺជារឿងពិត មិនមែនជាការសម្តែងបែបសីល្បៈទេ?
៦- បារាំងប្រកាសបន្តធ្វើការជិតស្និទ្ធិជាមួយកម្ពុជានិងលើកកម្ពស់ទំនាក់ទំនងនយោបាយសេដ្ឋកិច្ចនិងការអភិវឌ្ឈន៍ = គេមិនឮបារាំងណែនាំរាជរដ្ឋាភិបាលកម្ពុជាឲ្យធ្វើនេះនោះដូចដែលពួកប្រតិកិរយាផ្សាយបំផ្លើសនោះទេ?
៧- គួរឲ្យហួសចិត្តណាស់អ្នកដែលហៅខ្លួនជាសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស = កើតមិនទាន់កិច្ចព្រមព្រៀងប៉ារីសផង? អញ្ចឹងទើបមិនដឹងខ្យល់អីនោះ?
៨- ការទទួលផលពីដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាស្រ័យលើការហុចផលជាក់ស្តែង = មិនអាស្រ័យលើការនិយាយបន្តុះបង្អាប់របស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ?
៩- អន្តរជាតិនិងមេដឹកនាំបណ្តាប្រទេសនៅអ៊ឺរ៉ុបបានផ្តល់កិត្តិយសជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯធុរកិច្ចជនក៏មានការចាប់អារម្មណ៍លើការរកស៊ីនៅកម្ពុជា = នេះហើយគឺជាលទ្ធផលជាក់ស្តែងនៃទស្សនកិច្ចផ្លូវការរបស់គណប្រតិភូរាជរដ្ឋាភិបាលកម្ពុជា?
១០- ជោគជ័យដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចការងាររបស់គណប្រតិភូរាជរដ្ឋាភិបាលនៅអឺរ៉ុប = គឺជាបរាជ័យដ៏ជូរចត់របស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅក្នុងនិងក្រៅប្រទេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print