សាហាវណាស់! មិនគួរណាបងវាយសម្លាប់ប្អូនបង្កើត ផ្អើលទាំងព្រឹកពេញក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មានករណីភ្ញាក់ផ្អើលមួយទាំងព្រឹកព្រលឹម ខណៈម្តាយជនរងគ្រោះបើកទ្វារបានប្រទះឃើញកូនប្រុសរបស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាម ដោយបងប្រុសបង្កើត មានជំងឺសរសៃប្រសាទ វាយសម្លាប់យ៉ាងអាណោចអាធ័ម។

...

ករណីឃាត់កម្មនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចភូមិចាន់គិរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង សំអូន ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែនគោក នៅខេត្តព្រះវិហារ ត្រូវជាប្អូនបង្កើតជនសង្ស័យដៃដល់ឈ្មោះឡុង សំអឿត ភេទប្រុស អាយុ៤២ឆ្នាំ កើតជំងឺសរសៃប្រសាទ រស់នៅភូមិឃុំខាងលើ។

សមត្ថិច្ចដកស្រងសម្ដីសាក្សីមកនិយាយថា ជនរងគ្រោះបានធ្វើដំណើរមកលេងឪពុកម្តាយនៅក្រុងប៉ោយប៉ែត ក៏ត្រូវបានជនសង្ស័យ វាយឲ្យស្លាប់ តាំងពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ លុះព្រឹកឡើងពេលម្តាយ បើកទ្វារចេញមកក្រៅ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ ប្រភពដដែលនោះ ថា ជនសង្ស័យមានជំងឺសរសៃប្រសាទ ហើយធ្លាប់វាយធ្វើបាបឪពុកម្តាយ និងបងប្អូនថែមទៀតផង។

បន្ទាប់ពីការភ្ញាក់ផ្អើលនេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ធិន ស៊ិនដេត បានចុះដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុរួចឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបងប្រុសបង្កើតនោះភ្លាមៗតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំបន្តតាមនីតិវិធី៕

ប៉ោយប៉ែត (2)

ប៉ោយប៉ែត (3)

ប៉ោយប៉ែត (4)

ប៉ោយប៉ែត (1)

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print