វត្តព្រះ​វិហារធំសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត នៅខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ យើងគួរជួយផ្សព្វផ្សាយ អ្វីដែលកម្ពុជាមាន ទាំងតំបន់ទេសចរណ៍ ធម្មជាតិ តំបន់ទេសចរណ័បូរាណ តំបន់ទេសចរណ៌ផលិតដោយអ្នកវិនិយោគ ។ល។ ដោយឡែករដ្ឋបាលខេត្តក្រចេះ បានរម្លឹកផ្សព្វផ្សាយពី វត្តព្រះ​វិហារធំសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត ដោយបញ្ជាក់ថា ៖ វត្តព្រះ​វិហារធំសសរ១០០ មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦គ.ម ពីទីរួមខេត្តក្រចេះ ធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ ។

រដ្ឋបាលខេត្តបន្តថា ៖ វត្តព្រះវិហារធំសសរ១០០ ត្រូវបានរក្សានៅកិត្តិនាមជា អារាមមេត្រីបរិស្ថាន និងជាការទាក់​ទាញភ្ញៀវ​ទេសចរ​ចូល​គោរព​បូជា​សុំ​សេចក្តី​សុខ និង​សិក្សា​ពី​ប្រវត្តិវត្ត​ដ៏​ចំណាស់​នេះ មិន​ដែល​លស់​ថ្ងៃ​ឡើយ ពិសេស​ភ្ញៀវ​បរទេស​ក៏​ចាប់​អារម្មណ៍​ផង​ដែរ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភុបុរៈ” ។

វត្តនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៥២៩ នៅសម័យព្រះបាទអង្គចន្ទរាជាទី២ ដើម្បីឧទ្ទិសដល់បារមី ដែលថែរក្សាព្រលឹងព្រះនាងវរភក្ត្រ (ព្រះនាងក្រពុំឈូក) ជាបុត្រីរបស់ព្រះអង្គដែលត្រូវក្រពើនេនធន់​លេបត្របាក់​ដោយភ្លេីងកំហឹង​ ។ ក្នុងសម័យប៉ុលពត វត្តព្រះវិហារធំសសរ១០០ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយត្រូវបានសាងសង់ឡើងវិញនៅទីតាំងដដែល ដែលមានសសរសរុបចំនួន១១៦ដើម​ កសាងឡើងវិញនៅឆ្នាំ១៩៨៦ ដោយស្នាព្រះហស្ថ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៩៨ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print