បញ្ជូនខ្លួនបុរសជាអ្នកបើករថយន្ត ដែលបុករះម៉ូតូនិងឡាន បណ្តាលឲ្យមនុស្សស្លាប់៤នាក់របួស៣នាក់ ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ថា ជនដែលបើកបររថយន្តទាំងមានជាតិស្រវឹងក្នុងខ្លួនបង្កគ្រោះថ្នាក់ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៣នាក់នោះ ពេលនេះសមត្ថកិច្ចបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធីហើយ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានឈ្មោះ នាង សំអូន ភេទប្រុស ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយការឃាត់ខ្លួនសាកសួរនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីគ្រោះថ្នាក់នោះ បណ្តាលមកពីអ្នកបើកបរល្បឿនលឿន ធ្វេសប្រហែស ខ្ជះខ្ជាយ រួមនឹងងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុល ០,៥៤ភាគរយ។ 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្តទៀតថា អ្វីដែលជាការអនុវត្តវិធានការច្បាប់នៅពេលនេះ ដើម្បីឱ្យអ្នកបើកបរយកចិត្តទុកដាក់គោរព្វច្បាប់ចរាចរណ៍ផ្លូវគោ កថែរក្សាសុវត្ថិភាពអាយុជីវិតខ្លួនឯង និងអ្នកដទៃ គ្រោះថ្នាក់ដែលកើតឡើងនៅពេលនេះគឺ ជាគ្រោះថ្នាក់មួយដ៏រន្ធត់សម្រាប់ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។ 

ក្នុងនាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវត្រូវគោរពច្បាប់ និងមានការយោគយល់គ្នា។ អ្វីដែលជាការប្តេជ្ញារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ដ៏តងឹរឹង និងម៉ឺងម៉ាត់ ចំពោះអ្នកបើកបរទាំងឡាយដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ដោយគ្មានការលើកលែងជាដាច់ខាត។ 

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ 

ក្នុងករណីនេះអ្នកបើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង(កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន២គ្រឿង(រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន ៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន ៦គ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់នៅកន្លែងកើតហេតុ ៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print