ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- តាមតួលេខនៃអង្គបោះឆ្នោតដែលមានជាក់ស្តែងគេដឹងច្បាស់ថាគណបក្សប្រជាជនកម្ពុជានឹងទទួលបានសម្លេងដ៏ច្រើនលើសលុបនៅក្នុងព្រឹទ្ធសភា = អត់មានព្រួយបារម្ភអីទេ ព្រួយបារម្ភតែគណបក្សដែលមានអង្គបោះឆ្នោតតិចតួចហើយមិនចុះសម្រុងគ្នាទៀត?
២- សំណុំរឿងប្រហាក់ប្រហែលគ្នាមែន តែសាច់រឿងផ្សេងគ្នា = ការដោះលែងឬមិនដោះលែងគឺជាឆន្ទានុសិទ្ធិរបស់តុលាការ?
៣- ការសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អ្នកនយោបាយ = គឺជាសិទ្ធិនយោបាយរបស់ពលរដ្ឋទូទៅ?
៤- ចោទថាការគៀងគរវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជា៤ជាការធ្វើប្រជាភិថុតិ? = ចុះការផ្សាយរបស់វិទ្យុមួយនោះដោយមានការសូកប៉ាន់អាវយឺតមិនជាការធ្វើប្រជាភិថុតិទេឬ?
៥- ការផ្លាស់ប្តូរសមាសភាពមេដឹកនាំរបស់បក្សប្រឆាំងចុះឡើងៗ = ឆ្លុះបញ្ចាំងថាបក្សប្រឆាំងកំពុងវង្វេងទិសនិងច្របូកច្របល់។
៦- ការកាត់ក្តីរបស់តុលាការជារឿងច្បាប់ = មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ។
៧- ក្នុងជំនួបទ្វភាគីឬពហុភាគីគេមិនដែលឮមេដឹកនាំប្រទេសជាមិត្តមិនដែលនិយាយពីប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាទេ = គេឮតែការនិយាយរបស់អ្នកវិភាគរត់ចោលស្រុកនិយាយដោយគ្មានការទទួលខុសត្រូវនិងផ្សាយបន្ទរដោយវិទ្យុប្រតិកិរិយាតែប៉ុណ្ណោះ?
៨- ការបោះឆ្នោតស្របច្បាប់ឬមិនស្របច្បាប់មិនអាស្រ័យលើការនិយាយរបស់អ្នកវិភាគរត់ចោលស្រុកទេ = វាអាស្រ័យលើឆន្ទៈរបស់ប្រជាជនទូទាំងប្រទេសដែលជាម្ចាស់ប្រទេស?
៩- មិនចង់ឲ្យមន្ត្រីតុលាការជាសមាជិកគណបក្សនយោបាយ? = តើមន្ត្រីតុលាការជាពលរដ្ឋដែរទេ? បើជាពលរដ្ឋត្រូវមានសិទ្ធិនយោបាយដូចគេដូចឯងដែរ?
១០- ជាអ្នកសារព័ត៌មានត្រូវសួររកព័ត៌មាន = ជាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន គេមិនសួរជីកប្ញសជីកគល់ទេ? ៕