ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលជាមុខសញ្ញាប្លន់ប្រដាក់អាវុធ ដែលបានបាញ់១គ្រាប់ប្លន់យកម៉ូតូសង់០១៥ ពីយុវជន២នាក់កាលពីយប់ថ្ងៃទី១១ ខែកក្កដា នៅជិតវត្តអង្គតាមិញ ភូមិគោកចំបក សង្កាត់ចោមចៅ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យក្របួចបានកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
...
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះមកពីមើលក្មួយឈឺនៅពេទ្យគន្ធបុប្ភា ខណៈពេលដែលជិះម៉ូតូត្រឡប់ទៅបន្ទប់ជួលវិញតាមផ្លូវបេតុងអង្គតាមិ
ញ លុះមកចំណុចកើតហេតុជាកន្លែងស្ងា
ត់ក៏លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ
២គ្រឿងម៉ាកសង់ សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ និង ហុងដារស្កូពី ពណ៌ស មួយគ្រឿងទៀតបានជិះមកស្ទាក់ពីមុ
ខម៉ូតូដោយគ្នាជនសង្ស័យពីរនាក់ចុះពីម៉ូតូមកវាយរូបគេនឹងស្នាប់កាំ
ភ្លើងបណ្តាលឲ្យរងរបួស៣កន្លែងត្រង់ក ស្មារ និងខ្នងរួចឲ្យចុះពីម៉ូតូព្រមទាំងបាញ់គំ
រាមមួយគ្រាប់ ទើបយកម៉ូតូរបស់គេជិះចេញទៅបាត់តែម្ដង។
ប្រភពបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការខណ្ឌបានបញ្ជាឲ្យមន្ត្រីក្រោមឱវាតតាមស្រាវជ្រាវទើបកំណត់មុខសញ្ញានិងធ្វើការឃាត់ខ្លួនរួមទាំងភ្លើង១ដើមទៀត។
បច្ចុប្បន្ននគរបាលកំពុងតាមចាប់បក្ខពួកម្នាក់ទៀតនៅក្នុងទឹកដីខណ្ឌសែនសុខ៕
ដោយ៖ សុខាសែនជ័យ
...