ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កងទ័ពជាកម្លាំងសំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាព។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបលើកទី២៥ថ្ងៃបង្កើតកងទ័ពជើងគោកនៃកងយោថពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា រយៈពេល ៤៥ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងត្រឹមត្រូវ។
-សម្ដេចធិបតី បានថ្លែងបន្តថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នាឆ្នាំ១៩៩៩ គឺជាកត្តាដ៏សំខាន់ ដែលកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ មកនៅក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោកតែមួយ ហើយក៏ដូចជា ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ៕ដោយ៖ស តារា