សម្តេចធិបតី ហ៊ុន ម៉ាណែត ៖អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់អភិក្រម “ថ្មី ពិត លឿន និងទូលំទូលាយ”

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈអាជីពក្នុងការចុះយកព័ត៌មាន ការបែងចែករំលែកព័ត៌មាន និងបានផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ រហ័សទាន់សភាពការណ៍ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋារគាររ៉េស៊ីដង សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រប្រព័ន្ធដំណើរការកំណែរទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដោយយកចិត្តទុកដាក់ធានាគុណភាព ប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដោយផ្អែកលើអភិក្រម “ ថ្មី ពិត លឿន និងទូលំទូលាយ” ប្រកបដោយជំនឿទុកចិត្ត វិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកិច្ចការងារជាច្រើនដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជន ត្រូវតែមានការផ្សព្វផ្សាយ ប្រសិនបើធ្វើហើយមិនបានផ្សាយនោះទេ នោះប្រជាពលរដ្ឋមិនបានដឹងពីសកម្មភាព និងលទ្ធផលការងាររបស់យើងនោះទេ។
ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារព័ត៌មាននេះសំខាន់ណាស់ ដូច្នេះគួរឱ្យអាទិភាពមួយនៅក្នុងចំណោមការងារអាទិភាពផ្សេងៗទៀតនៅគ្រប់វិស័យ និងស្ថាប័ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្ដាខេត្ត គួរតែមានក្រុមការងារព័ត៌មានមួយក្រុមទៀត ក្រៅពីមន្ទីរព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសលើការផ្សព្វផ្សាយការអនុវត្តការងាររបស់ថ្នាក់ខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តនីមួយៗគួរ តែមានការប្រឡងប្រណាំងលើកិច្ចការងាររបស់ខេត្ត រួមទាំងកិច្ចការងារព័ត៌មាននេះផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ការងារព័ត៌មាននេះ ដូចជាការធ្វើទីផ្សារសម្រាប់ខេត្តនីមួយៗដូច្នោះដែរ បើធ្វើច្រើនផ្សព្វផ្សាយចេញច្រើន គឺរឹតតែប្រសើរ ជាជាងធ្វើច្រើនហើយគ្មានការផ្សព្វផ្សាយ ស្មើនឹងមិនបានធ្វើ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print