ភ្លើងឆេះក្លិប N8 KTV នៅក្បែរអាងទឹកអូឡាំពិក​ បណ្ដាលឱ្យកម្លាំងជំនួយស្ម័គ្រចិត្តម្នាក់រងរបួសជេីង

ចែករំលែក៖

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យបានឆាបឆេះក្លិបN8 KTV យ៉ាងសន្ធោសន្ធៅ​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ច​កាលពីវេលាម៉ោង​០១​និង២៥នាទីរំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជាប់ផ្លូវសម្តេចមុនីរ៉េត កែងផ្លូវលេខ ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

​   សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំង ឈ្មោះ អ៊ុំ ណាគ្រី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (តំណាងម្ចាស់ទីតាំង)មុខរបរយោធា ។
​    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងខាងលេីនេះបានផ្អាកដំណេីរការជាយូរមកហេីយ​។ លុះពេលកេីតហេតុមានប្រជាពលរដ្ឋឃេីញផ្សែងហុយចេញពីទីតាំងនេះក៏រាយការណ៍ជូនសមត្ថកិច្ច​និងអាជ្ញាធរមូលដ្ឋានឱ្យជួយចុះធ្វើអន្តរាគមន៍​ ដោយបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងដេីម្បីបាញ់ទឹកពន្លត់​ ។
​    សមត្ថកិច្ចបានបញ្ចាក់ថា​ ទីតាំងខាងលេីនេះជាប្រភេទសំណង់​ថ្មបេតុង ទំហំ ២០ម៉ែត្រ x២៥ម៉ែត្រ​ ត្រូវបានរងការខូចខាតស្ទេីរទាំងស្រុង​ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ក្នុងករណីនេះមិនបណ្ដាលឱ្យមនុស្សបាត់បង់ជីវិតនោះទេ​ តែបានធ្វេីឱ្យមនុស្ស​ម្នាក់ឈ្មោះ ច្រឹង វិច្ឆិកា ភេទប្រុស អាយុ ១៨ឆ្នាំ (កម្លាំងជំនួយស្ម័គ្រចិត្តរងរបួសស្រាល) ។
​   គួរបញ្ជាក់ថា​ កម្លាំងជំនាញបានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើរនឹង ៤៤០ម៉ែត្រគូប ក្នុងនោះរថយន្តជំនួយអន្តរាគមន៍​មានដូចជា​ ៖​ រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យា៉ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពជាចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ដោយពន្លត់ចប់​នៅម៉ោង ០៦និង០០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល​។ ចំពោះមូលហេតុ​ អាជ្ញាធរជំនាញកំពុងធ្វេីការស្រាវជ្រាវបន្ត​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print