សមត្ថកិច្ច​ទាំង​ ១៤ខណ្ឌ​ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នាយប់ថ្ងៃទី២៤ ខែមករា

ចែករំលែក៖

ភ្នំពេញ​៖​ សកម្មភាពកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ​ទាំង​ ១៤ខណ្ឌ បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

យោងតាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយទទួលបានការអនុញ្ញាតពី​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក​ សែម​ រតនា​ ស្នងការរង​ ទទួលផែនការងារនគរបាលចរាចរណ៍​ (ស្តីទី)​ កាលពីម្សិលមិញនេះ​ បានដឹកនាំប្រជុំស្តីពីការផ្សព្វផ្សាយផែនការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ប្រចាំឆ្នាំ២០២៤​ និងជាតិស្រវឹង​នៅពេលយប់​ ជាមួយលោក​នាយរងការិយាល័យគ្រប់ជំនាញ​ ព្រមទាំងលោកអធិការរង​ ទទួលការងារចរាចរណ៍ ដេីម្បីពង្រឹងលេីការអនុវត្តច្បាប់​ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍​នៅក្នុងរាជធានីភ្នំពេញ​ ឱ្យមកនៅកម្រិតទាប​។

លោកអភិសន្តិបណ្ឌិត ស សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ​បានថ្លែងថា​ អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង!

លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការបញ្ជាយានយន្តទាំង​ក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថ​អាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ ដោយលោកបានលើកឡើងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរង​គ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូល​ហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។

...

ជាមួយគ្នានោះ​ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យ​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ​ទាំង​ ១៤ខណ្ឌ បន្តចុះផ្សព្វផ្សាយផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលារៀនផងដែរ៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print