ខេត្តកំពង់ឆ្នាំង៖ បើយោងតាមរបាយការណ៍របស់មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កម្លាំងជំនាញ បន្តចុះប្រតិបត្តិការបង្ក្រាបការនេសាទខុសច្បាប់ ដោយដាក់សម្រាស់ចំនួន ៤៧កន្លែង នៅក្នុងតំបន់អភិរក្ស ស្រុកបរិបូណ៌ និងបង្ក្រាបរបាំងលូស្បៃមុងចំនួន ១១កន្លែង ក្នុងស្រុកជលគីរី ក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែមករាម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងករណីទី១៖ ខណ្ឌរដ្ឋ បាលជលផលបានដឹកនាំដោយ លោក អ៉ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចព្រែកតាសួស ភូមិពាមឆ្កោក និងចំណុចព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងមាន៖ របាំងស្បៃមុង ១១ កន្លែង មានប្រវែង ២៥០ម លូស្បៃមុង ចំនួន ១១គ្រឿង, បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចំរុះចំនួន៥០ គីឡូក្រាម ក្នុងដែននេសាទវិញ។
ដោយឡែកករណីទី២៖ ខណ្ឌរដ្ឋបាលជលផលបានសហការជាមួយអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូងបឹងទន្លេសាបប្រចាំខេត្តកំ ពង់ឆ្នាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ ព្រះគគីរនិងសហគមន៍នេសាទកំពង់ព្រះគគីរ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅភូមិសាស្រ្តចំណុចព្រែកកោះរ៉ង និងចំណុចចុងតាគង់ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ មានកម្លាំងសរុបចំនួន១៥ នាក់ ប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន០៦ គ្រឿង។
ក្រោយប្រតិបត្តិការចប់ មន្រ្តីជំនាញ បានបញ្ជាក់ថា ជាលទ្ធផលសម្រេចបានដូចជា៖ រុះរើសម្រាស់រួមផ្សំកំប្លោកចំនួន ៤៧កន្លែង ស្មើនិង ២៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ១៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង ២០ គីឡូក្រាម៕