មន្រ្តីជំនាញជលផលខេត្តកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើស​នេសាទ​ខុសច្បាប់​ និងដកហូត​សម្រាស់ចំនួន ៤៧កន្លែង

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ បើយោងតាមរបាយការណ៍របស់មន្រ្តីជំនាញ​ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​ កម្លាំងជំនាញ​ បន្តចុះប្រតិបត្តិការបង្ក្រាបការ​នេសាទ​ខុសច្បាប់​ ដោយដាក់សម្រាស់ចំនួន ៤៧កន្លែង នៅក្នុងតំបន់អភិរក្ស ស្រុកបរិបូណ៌ និងបង្ក្រាបរបាំងលូស្បៃមុងចំនួន ១១កន្លែង ក្នុងស្រុកជលគីរី​ ក្នុងមូលដ្ឋាន​ខេត្តកំពង់ឆ្នាំង​ កាលពីថ្ងៃទី​២៤​ ខែមករា​ម្សិលមិញនេះ​។

របាយការណ៍ដដែល​បន្តថា​ ជាក់ស្ដែង​ករណីទី១៖ ខណ្ឌរដ្ឋ បាលជលផលបានដឹកនាំដោយ លោក អ៉ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចព្រែកតាសួស ភូមិពាមឆ្កោក និងចំណុចព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងមាន៖ របាំងស្បៃមុង ១១ កន្លែង មានប្រវែង ២៥០ម លូស្បៃមុង ចំនួន ១១គ្រឿង, បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចំរុះចំនួន៥០ គីឡូក្រាម ក្នុងដែននេសាទវិញ។

ដោយឡែក​ករណីទី២៖ ខណ្ឌរដ្ឋបាលជលផលបានសហការជាមួយអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូងបឹងទន្លេសាបប្រចាំខេត្តកំ ពង់ឆ្នាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ ព្រះគគីរនិងសហគមន៍នេសាទកំពង់ព្រះគគីរ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅភូមិសាស្រ្តចំណុចព្រែកកោះរ៉ង និងចំណុចចុងតាគង់ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ មានកម្លាំងសរុបចំនួន១៥ នាក់ ប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន០៦ គ្រឿង។

...

ក្រោយប្រតិបត្តិការចប់​ មន្រ្តីជំនាញ​ បានបញ្ជាក់ថា​ ជាលទ្ធផលសម្រេចបានដូចជា៖ រុះរើសម្រាស់រួមផ្សំកំប្លោកចំនួន ៤៧កន្លែង ស្មើនិង ២៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ១៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង ២០ គីឡូក្រាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print