ក្រសួង​យុត្តិធម៌​៖​ ស្នាមញញឹមរបស់ពលរដ្ឋ ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ!

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ក្រសួង​យុត្តិធម៌​ បានឱ្យដឹងតាមរយៈ​បណ្ដាញសង្គម​តេឡេ​ក្រាម​ផ្លូវការ​នៅយប់ថ្ងៃ​ទី២៦​ ខែមករា​ ឆ្នាំ​២០២៤ថា៖​ ស្នាមញញឹមរបស់ពលរដ្ឋ ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ!

ក្រសួង​យុត្តិធម៌​ បានបន្ថែមថា​ សូមអរគុណដល់សាលាដំបូងខេត្តសៀមរាប ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដែលថ្នាក់ដឹកនាំដាក់ចេញ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់!

សូមបញ្ជាក់ផងដែរថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន (បញ្ហាសំបុត្រកំណើតសំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ ) ជូនបងប្អូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

...

៚ជាថ្មីម្តងទៀត ក្រសួងយុត្តិធម៌ បានរៀបចំឱ្យមានក្រុមការងារទទួលបណ្ដឹងពីប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សូមទំនាក់ទំនងក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print