ក្រសួង​យុត្តិធម៌​៖​ ប្រជាពលរដ្ឋ​សូមថ្លែងអំណរគុណព្រះរាជអាជ្ញាកំពង់ចាម ដែលខិតខំជួយសម្របសម្រួលដល់ពួកគាត់បានទទួលសំណងយ៉ាងឆាប់រហ័ស លើករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ប្រជាពលរដ្ឋ​សូមថ្លែងអំណរគុណលោកព្រះរាជអាជ្ញាកំពង់ចាម ដែលខិតខំជួយសម្របសម្រួលដល់ពួកគាត់បានទទួលសំណងយ៉ាងឆាប់រហ័ស លើករណីគ្រោះថ្នាក់ចរាចរណ៍។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣​ និង៤៥នាទី នៅចំណុចកែងកាកបាទក្រហម ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកហ៊ិនដាយ (រថយន្តដឹកបន្លែផ្លែឈើ) បើកបរដោយឈ្មោះធឿន អ៊ាងថៃ ភេទស្រី អាយុ៣៤ឆ្នាំ និងរួមដំណើរដោយកូនស្រីម្នាក់ បានបុកប៉ះនឹងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ1E-9826 បើកបរដោយឈ្មោះ ហុន ស្រីណែត ភេទស្រី អាយុ១៩ឆ្នាំ និងបានឌុបឈ្មោះអាន ស្រីឌឿន ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពាក់មួកសុវត្ថិភាព។

គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីស្រ្តីអ្នកបើករថយន្តដឹកបន្លែ បើកបរមិនគោរពសិទ្ធិអាទិភាព បណ្តាលឱ្យបុកប៉ះអ្នកបើកបរម៉ូតូ ហើយបណ្តាលឱ្យអ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាពស្លាប់ និងអ្នកជិះជាមួយបានពាក់មួកសុវត្តិភាពរងរបួសស្រាល។

ក្រោយកើតហេតុស្រ្តីអ្នកបើកបររថយន្តដឹកបន្លែមិនបានរត់គេចពីកន្លែងកើតហេតុនោះទេ និងបានសហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋានក្រុងកំពង់ចាម​ មកបំភ្លឺហេតុការណ៍បន្ថែមនៅអធិការដ្ឋាន។ សមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនាថ្ងៃនេះ។ ក្រោយពីបានបញ្ជូនសំណុំរឿងមកដល់អយ្យការកំពង់ចាម ស្រ្តីអ្នកបើកបរ និងក្រុមគ្រួសារបានបង្ហាញការសោកស្តាយចំពោះឧប្បត្តិហេតុនេះ និងស្ម័គ្រចិត្តក្នុងការជួយដោះស្រាយសំណងដល់ក្រុមគ្រួសារជនរងគ្រោះទាំងពីរ ក្រោមការសម្របសម្រួលរបស់ស់តំណាងអយ្យការ។ ទន្ទឹមគ្នានេះក្រុមគ្រួសារជនរងគ្រោះទាំងពីរក៏បានព្រមព្រៀងទទួលយកនូវសណ្តានចិត្ត និងសំណងពីក្រុមគ្រួសារស្រ្តីអ្នកបើកបររថយន្តដឹកបន្លែផងដែរ ហើយបានសម្រេចចិត្តដកពាក្យបណ្តឹង។

...

ដ្បិតថាមានការដកពាក្យបណ្តឹងផ្នែករដ្ឋប្បវេណីក្នុងសំណុំរឿងនេះក៏ដោយតំណាងអយ្យការក៏នៅតែបន្តចាត់ការសំណុំរឿងនេះតាមនីតិវិធីច្បាប់ដដែល។ យ៉ាងណាមិញ តំណាងអយ្យការបានផ្តល់នូវការសម្របសម្រួលដោយអនុញ្ញាតដោះលែងស្ត្រីអ្នកបើកបររថយន្តដឹកបន្លែ ដែលមានកូនស្រីតូចត្រូវថែរក្សាបីបាច់នោះ ឱ្យមានសេរីភាពវិញជាបណ្តោះអាសន្នសិន។ ចំណែកឯវត្ថុចាប់យក តំណាងអយ្យការបានសម្របសម្រួលប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញនៅរសៀលថ្ងៃទី២៥​ ខែមករាម្សិលមិញនេះ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print