ខេត្តស្វាយរៀង: មាន ការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹក ខណៈ ក្មេងប្រុស២នាក់លង់ទឹកបៀរខាងក្រោយផ្ទះស្លាប់គួរអោយសង្វេគ បន្ទាប់ពីមានការធ្វេសប្រហេសពីឪពុកម្ដាយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៧ ខែមករាឆ្នាំ ២០២៤ ស្ថិតក្នុងចំណុចភូមិព្រៃសុគ្រំ ឃុំពងទឹក ស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងនៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ នេះថាក្មេងរងគ្រោះមានឈ្មោះផៃ ជីដេវីត ភេទប្រុស អាយុ ៤ ឆ្នាំ និង ឈ្មោះ សុខ បូរីពិសិដ្ឋ ភេទប្រុស អាយុ ៣ ឆ្នាំរស់នៅភូមិ ព្រៃសុគ្រំ ឃុំពងទឹក ស្រុករំដួល។
ប្រភពបន្តថា មុនកើតហេតុ ឪពុកជាប់រវល់នៅក្នុងផ្ទះមើល ទូរស័ព្ទ ចំណែកប្រពន្ធជាប់ទៅធ្វើការរោងចក្រ
ចំណែកម្ដាយត្រូវជា ជីដូនបានត្រលប់ មកផ្ទះវិញខណះថ្ងៃសៅគាត់ទំនេរមិនបានមកមើលថែចៅនោះទេ។
ប្រភពបន្តថា ពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ដែលត្រូវជាអ្នក ភូមិជិតខាង បាននាំគ្នារត់លេងតាមរបៀបកូនក្មេងនៅខាងក្រោយផ្ទះ។
ប្រមាណកន្លះម៉ោងក្រោយមកឪពុកមានការងឿយឆ្លល់ដោយបាត់កូនយូពេកមិនឃើញមកផ្ទះក៏ស្រែកហៅនិងដើរកស្រាប់តែប្រទះឃើញក្បែ កំប្លោកទឹកបៀរទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះធ្វើចលនា ដៃជើង ប៉ុន្តែអកុសលស្លាប់បាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនទើបប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕