លោក ហ៊ុយ វណ្ណៈ ៖ មាន «រូបមន្ត ៣ ទម្រង់» ផ្សេងគ្នា សម្រាប់ជាមូលដ្ឋានគ្រឹះសរសេរព័ត៌មាន 

ចែករំលែក៖

ភ្នំពេញ  ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ជាអ្នកសារព័ត៌មានពហុជំនាញ ដ៏អាជីព និងជាអ្នកស្រាវជ្រាវ អ្នកនិពន្ធសៀវភៅ ប្រកបដោយ សមត្ថភាព បានចែករំលែកបទពិសោធន៍ លើវិស័យព័ត៌មាន ដល់អ្នកសារព័ត៌មាន សម្រាប់ជាមូលដ្ឋានគ្រឹះសរសេរព័ត៌មាន ។

លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា ៖ ខ្ញុំសូមចែករំលែកថា មាន «រូបមន្ត ៣ ទម្រង់» ផ្សេងគ្នា សម្រាប់ជាមូលដ្ឋានគ្រឹះសរសេរព័ត៌មាន៖
១- «ព័ត៌មានទូទៅ» ប្រើទម្រង់ (5W+1H)
២- «ព័ត៌មានសេដ្ឋកិច្ច» ប្រើទម្រង់ (CCE+CCF)
៣- «ព័ត៌មានកីឡា» ប្រើទម្រង់ (3S)
• កន្លងមក យើងយកតែរូបមន្តទី១ ទៅអប់រំតម្រង់ទិស ដោយមិនបានយករូបមន្ត២ផ្សេងទៀតទៅប្រើ។ អ្វីដែលខ្ញុំសង្ស័យដ៏ប្រាកដ គឺអាចមកពីមិនសូវមានអ្នកចេះរូបមន្តទី២ និងទី៣។
• «ព័ត៌មានកីឡា» គឺគេសរសេរអំពី តារាជាកីឡាករ ពិន្ទុប្រកួត លទ្ធផលប្រកួត និងស្ថិតិឬសាវតាការប្រកួត។ គេអត់និយាយពី ឯកឧត្តម ឧកញ៉ា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នោះទេ។
• «ព័ត៌មានសេដ្ឋកិច្ច» គឺគេសរសេរអំពីនិន្នាការប្រែប្រួលនៃ តម្លៃ ទំហំ បរិមាណ របស់ផលិតឬទំនិញ និន្នាការទីផ្សារ និន្នាការបញ្ជាទិញ ការលក់ ជាមួយនឹងការប្រៀបធៀបរយៈពេលកំណើន ការប្រែប្រួល និងការព្យាករណ៍របស់អ្នកជំនាញ។ គេអត់សរសេរថា ពិធីសម្ពោធនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឯកឧត្តម ឧកញ៉ា … នោះទេ។ វត្តមានភ្ញៀវ គឺជាល្បោយបន្ទាប់បន្សំប៉ុណ្ណោះ។
• «ព័ត៌មាន ជាប្រភពចំណេះដឹង» ដែលអាចវាយតម្លៃ ព្យាករណ៍ និងជាមូលដ្ឋានសម្រេចចិត្ត! យើងមិនអាចផលិតព័ត៌មានសម្រាប់គ្រាន់តែបង្ហាញម៉ូត ឡង់សេ នោះទេ។ ដូច្នេះ វាទាមទារ អ្នកដឹកនាំនិងអ្នកធ្វើការក្នុងវិស័យនេះ យល់ដឹងនូវមូលដ្ឋានគ្រឹះទាំង៣ខាងលើនេះ ហើយបន្តពង្រឹងសមត្ថភាពជាប្រចាំ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print