គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ខណៈ​ថ្ងៃ​នេះ​ ឃាតករ​លាក់មុខ​ បន្តសម្លាប់មនុស្ស​ ៥នាក់​ និងរបួសធ្ងន់ស្រាល ១៦នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ​ បណ្តាលឱ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់​ និងកើតឡើងចំនួន ១២លើក។

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ បានកើតឡើងចំនួន ១២លើក (យប់ ០៨លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី​ ០១នាក់), រងរបួសសរុប ១៦នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ០៥នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ០៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០១នាក់) , មិនគោរពសិទ្ធិ ០៤លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ១នាក់) និងងងុយ ០១លើក ( ស្លាប់ ០២នាក់ )។

...

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​សិទ្ធិ​ក្នុង​ការ​បេីកបរ​ និងមិន​សេពគ្រឿងញៀន​ ឬជាតិស្រវឹង​ ព្រោះ​វាអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ និងក្រុមគ្រួសារ​របស់​លោលអ្នក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print