ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ បណ្តាលឱ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់ និងកើតឡើងចំនួន ១២លើក។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ បានកើតឡើងចំនួន ១២លើក (យប់ ០៨លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ១៦នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ០៥នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ០៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០១នាក់) , មិនគោរពសិទ្ធិ ០៤លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ១នាក់) និងងងុយ ០១លើក ( ស្លាប់ ០២នាក់ )។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពសិទ្ធិក្នុងការបេីកបរ និងមិនសេពគ្រឿងញៀន ឬជាតិស្រវឹង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងក្រុមគ្រួសាររបស់លោលអ្នក៕