ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស បានរកឃើញយានយន្តល្មើសចំនួន ៤៤៧គ្រឿង និងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៥៨គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ៨០គ្រឿង និងម៉ូតូ ៣៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៤៧គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៦៩គ្រឿង និងម៉ូតូចំនួន ៣៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៩ថ្ងៃ ពីថ្ងៃទី១-២៩ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៩,៩៩៥គ្រឿង រថយន្តធំ ២៣៧គ្រឿង រថយន្តតូច ៣,៩៥០គ្រឿង ម៉ូតូ ១៥,៨០៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៤,៧២៤គ្រឿង, រថយន្តធំ ៩២គ្រឿង, រថយន្តតូច ១,៩៥៤គ្រឿង និងម៉ូតូ ១២,៦៧៨គ្រឿង (១២,៦៧៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕