សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក

ចែករំលែក៖

អាស៊ានបច្ចុប្បន្នមិនដូចជាពេលអាស៊ានទើបតែបានបង្កើតឡើងនោះឡើយ ពេលនេះអាស៊ានក្លាយទៅជាទីតាំងទាកទាញការវិនយោគជាច្រើនពីក្រុមហ៊ុនធំៗលើពិភពលោកក្រោយពេលអាស៊ានមានសេដ្ឋកិច្ចរីកចម្រើនខ្ពស់នៅក្នុងតំបន់និងលើពិភពលោក។

...

សេដ្ឋកិដ្ឋរីកចម្រើនធ្វើឲ្យតម្រូវការប្រើប្រាស់របស់ពលរដ្ឋក៏កាន់តែស៊ីវីឡៃមិនចាញ់ប្រទេសលោកខាងលិចឡើង។ រថយន្តទំនើបៗជាច្រើនបានប្រើប្រាស់នៅគ្រប់ទិសទីក្នុងប្រទេសអាស៊ាន ទាំងនោះហើយបានជាក្រុមហ៊ុនផលិតយន្តយន្តធំៗលំដាប់ពិភពលោកចាប់អារម្មណ៍មកលើអាស៊ានដូចជាក្រុមហ៊ុន ហ្វតម៉ូតូ ជាដើម។

ក្រុមហ៊ុនផលិតរថយន្ត Ford Motor នៅតែមានសុទិដ្ឋនិយមចំពោះការលក់រថយន្តរបស់ខ្លួននៅក្នុងតំបន់អាស៊ានដដែល បើទោះបីជាក្រុមហ៊ុននឹងបិទប្រតិបត្តិការរបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ីក្នុងចុងឆ្នាំ២០១៦ ក៏ដោយ។

លោក Mark Kaufman ប្រធានក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ាន ដែលទទួលបន្ទុកទីផ្សារឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា ក្រុមហ៊ុននឹងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនទៅប្រទេសផ្សេងវិញពោលគឺកន្លែងដែលដំណើរការរបស់ក្រុមហ៊ុនមានភាពខ្លាំងទាំងនៅក្នុងទីផ្សារការលក់និងទីផ្សារភាគហ៊ុន។

លោកបានបន្ថែមទៀតថា «យើងអាចបង្ហាញពីកំណើនដ៏ល្អមួយនៅក្នុងប្រទេសហ្វុីលីពីន និងវៀតណាម ខណៈប្រតិបត្តិការនៅក្នុងប្រទេសថៃទទួលបានកំណើនទីផ្សារភាគហ៊ុន»។

ក្រុមហ៊ុនដែលមានទីតាំងនៅក្នុងរដ្ឋ Michigan នេះបានប្រកាសកាលពីខែមករា ថា ក្រុមហ៊ុននឹងបិទប្រតិបត្តិការរបស់ខ្លួននៅចុងឆ្នាំនេះនៅក្នុងប្រទេសជប៉ុន និងឥណ្ឌូនេស៊ី កន្លែងដែលក្រុមហ៊ុនបិទនេះបានឲ្យដឹងថា វានឹងគ្មានផ្លូវក្នុងការជំរុញការលក់ឬទទួលបាននូវប្រាក់ចំណេញមកវិញនោះទេ។

នៅក្នុងតំបន់អាស៊ានក្រុមហ៊ុនបានលក់រថយន្តអស់ចំនួន ១០៣.៩៧៥គ្រឿង ពោលគឺកើនឡើង ៣,៣ភាគរយ។

ប្រទេសថៃទទួលបានការលក់ខ្ពស់ជាងគេនៅក្នុងតំបន់នេះគឺចំនួន ៣៦.៤៦៥គ្រឿងកាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះ ៤,៣ភាគរយបើធៀបនឹងឆ្នាំមុន ប៉ុន្តែទីផ្សារហ៊ុនវិញកើនឡើងពី ០,៣ភាគរយដល់ចំនួន ៤,៦ភាគរយ។

វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ដោយមានចំនួន ២០.៧៤០គ្រឿងពោលគឺកើនឡើង៤៨ភាគរយ ខណៈដែលម៉ាឡេស៊ីមានចំនួន ១២.១៣០គ្រឿង។ កម្ពុជាមានចំនួន ១.២៦៦គ្រឿង មីយ៉ាន់ម៉ាមានចំនួន ៦៧៩គ្រឿង ឡាវមានចំនួន ៦៥៣គ្រឿង និងសិង្ហបុរីមានចំនួន ៤២២គ្រឿង។

លោក Kaufman បានមានប្រសាសន៍ថា ក្រុមហ៊ុន Ford កំពុងតែស្វែងរកវិធានល្អបំផុតមួយដើម្បីជួយគាំទ្ររថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅពេលដែលខ្លួនចាកចេញពីទីផ្សារនេះជាផ្លូវការនោះ។

ការលក់រាយនៃរថយន្ត Ford នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៦.១០៣គ្រឿងកាលពីឆ្នាំមុនពោលគឺធ្លាក់ចុះ ៤៧,៤ភាគរយ ដោយមានទីផ្សារហ៊ុនតែ ០,៦ភាគរយប៉ុណ្ណោះ។

ដោយយោងទៅតាមលោក Kaufman បានឲ្យដឹងថា ប្រតិបត្តិការនៅក្នុងប្រទេសថៃនឹងមានសារសំខាន់ច្រើនជាងនេះបន្ទាប់ពីក្រុមហ៊ុននេះបញ្ចប់ការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួនឡើងវិញនៅក្នុងតំបន់អាស៊ាននេះ។

លោកបានមានប្រសាសន៍ថា «រថយន្តដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសថៃ នឹងត្រូវនាំចេញទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងអូសេអានី»។

ក្រុមហ៊ុននេះមានរោងចក្រដំណើរការពីរនៅក្នុងតំបន់ Rayong។ រោងចក្រទីមួយគ្រប់គ្រងដោយក្រុមហ៊ុន Auto Alliance Thailand រួមជាមួយនឹងក្រុមហ៊ុន Mazda ដោយផលិតរថយន្តប្រហែលជា ២៤០.០០០គ្រឿងជាប្រចាំឆ្នាំ។

រោងចក្រទី២ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Ford Thailand Manufacturing នៅក្នុងខេត្តដូចគ្នាដែលផលិតរថយន្តប្រហែលជា ១៨០.០០០គ្រឿងក្នុងមួយឆ្នាំ ៕

2 (2)

2 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print