ក្រុមស៊ើបការសម្ងាត់របស់កូរ៉េខាងជើងជាង​៣០០នាក់ទៅកាន់ចិនទប់ស្កាត់ពលរដ្ឋភៀសខ្លួនចេញពីប្រទេស

ចែករំលែក៖

ក្រុមអ្នកជំនាញរបស់កូរ៉េខាងជើងបានទៅកាន់ប្រទេសចិនដើម្បីរារាំងការឆ្លងព្រំដែនរបស់ពលរដ្ឋបន្តទៅកាន់កូរ៉េខាងត្បូង។ លោក Kim Yong hwa ប្រធានសមាគមន៍អង្គការសិទ្ធិមនុស្សរបស់ជនភៀសខ្លួនកូរ៉េខាងជើង ប្រចំានៅកូរ៉េខាងត្បូង បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបញ្ចូនក្រុមសម្ងាត់ជាង ៣០០នាក់មានអាយុពី ៣០-៤០ឆ្នាំ ទៅកាន់ប្រទេសចិនតាមដានអ្នកដែលរត់ទៅទីនោះ។

...

លោក Kim Yong Hwa បានឲ្យដឹងថា «ក្រុមសម្ងាត់កូរ៉េខាងជើងបានទៅបង្កប់ខ្លួននៅតាមភោជនីយដ្ឋានកូរ៉េខាងជើង ក្រុមហ៊ុនចិន និងអង្គការពាណិជ្ជកម្មនានា ដើម្បីគ្រប់គ្រងតាមដានរាល់ការចេញចូលរបស់ពលរដ្ឋកូរ៉េខាងជើង»។លោកបន្តទៀតថា ក្រុមសម្ងាត់ទាំងនោះបានស្តាប់ទូរស័ព្ទរបស់ពលករកូរ៉េខាងជើងនៅក្នុងប្រទេសចិន ហើយមិនឲ្យពួគេមានសិទ្ធសេរីភាពចេញទៅក្រៅនោះឡើយ។

ក្រុមសម្ងាត់ទាំងនោះមិនអនុញ្ញាតឲ្យធ្វើការលើសពី ៣ខែនៅកន្លែងមួយនោះឡើយ ដោយខា្លចរួមកំនិត្យជាមួយក្រុមអ្នកព្យាយាមរត់ចេញពីប្រទេស។ កាលពីដើមខែមេសា មានការភៀសខ្លួនជាបន្តបន្ទាប់ក្រោយបុគ្គលិកកូរ៉េខាងជើង១៣នាក់នៅក្នុងភោជនីយដ្ឋានក្នុងប្រទេសចិនបានទៅកាន់កូរ៉េខាងត្បូង។ កាលពីខែមិថុនា បុគ្គលិកភោជនីយដ្ឋាន៣នាក់ក៏បានរត់ទៅដូចគ្នា។

ភោជនីយដ្ឋានកូរ៉េខាងជើង នៅក្រៅប្រទេសជាប្រភពផ្តល់ប្រាក់ដុល្លារដ៏សំខាន់នៅក្នុងប្រទេសនេះ។ តាមការប៉ុនប្រមាណរបស់កូរ៉េខាងត្បូង កូរ៉េខាងជើងមានភោជនីយដ្ឋាន ១៣០កន្លែងនៅ ១២ប្រទេសដោយផ្តល់ប្រាក់ដុល្លារឲ្យកូរ៉េខាងជើងប្រមាណ ១០លានដុល្លារក្នុងមួយឆ្នាំៗ៕

1 (1)

1 (2)

1 (3)

1 (4)

ប្រែសម្រួល៖ សាធី

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print