ភ្នំពេញ៖ ក្នុងឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការតម្លើងបន្ថែមនូវស្ថានីយឧតុនិយមស្វ័យប្រវត្តិ (Automatic Weather Station) ចំនួន ១៥ ស្ថានីយ ស្ថិតនៅតាមបណ្តារាជធានីខេត្ត ចំនួន ១៣ និងស្ថានីយជលសាស្រ្តស្វ័យប្រវត្តិ (Automatic Hydro-met Station) ចំនួន ១៥ ស្ថានីយ នៅលើបណ្តាស្ទឹងមួយចំនួន ក្នុងខេត្តចំនួន ០៤ ក្នុងនោះរួមមាន ស្ទឹងជីនិត-តាំងក្រសាំង, ស្ទឹងសែន, ស្ទឹងស្ទោង, ស្ទឹងជីក្រែង និងស្ទឹងសង្កែ ។
សូមរំលឹកថា ក្រសួង មានស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២០ ស្ថានីយ និងស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចំនួន ១៥ ស្ថានីយ ដែលកំពុងដំណើរការជាប្រក្រតីនៅតាមបណ្តារាជធានីខេត្តមួយចំនួន រួចមកហើយ ។ ដូចនេះ នៅចុងឆ្នាំ ២០១៦ ខាងមុខ ក្រសួង នឹងមានស្ថានីយឧតុនិយមស្វ័យប្រវត្តិ សរុបចំនួន ៣៥ ស្ថានីយ និងស្ថានីយជលសាស្រ្តស្វ័យប្រវត្តិ ចំនួន ៣០ ស្ថានីយ ៕
ដោយ៖ សុវណ្ណារ៉ា