អគ្គនាយក​ស៊ី​ម៉ាក់​សង្វេកនិងសោកស្តាយបំផុតចំពោះទង្វេីស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនខ (ឆ្កែ))ហើយផ្សព្វផ្សាយតាមបណ្តាញសង្គម​(Tik Tok)​

ចែករំលែក៖

ភ្នំពេញ÷ លោក ហេង​ រតនា​ ​អគ្គនាយក​ស៊ី​ម៉ាក់ លើក​ឡើង​ថា​ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែ​និងបរិភោគខ្លែមស្រា​ ដោយគ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡេីយ​ ។

លោកអគ្គនាយក​ស៊ី​ម៉ាក់សង្វេកនិងសោកស្តាយបំផុតចំពោះទង្វេីរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ​ ដែលធ្វេីឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរ​ដ៍ល្អប្រពៃថ្លៃថ្លា​ ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម​ ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ​ និងពិសេសជាទង្វេីដែលគួរតែមានច្បាប់ហាមឃាត់។

អង្គភាពសុីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខ​ជាសហការីដ៍ស្មោះត្រង់​និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស​ ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម​។

នៅចំពោះមុខនេះអគ្គនាយក​ស៊ី​ម៉ាក់ សូមសំណូមពរកំលាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី​ ក៏ដូចជាក្រសួងវប្បធម៌​ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មេីសនេះ។

វិធានការបន្ទាប់​ ព្រះរាជាណាចក្ររបស់យេីងក្នុងកាល:ទេស:នេះ​ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ​ ដូចបណ្តាប្រទេសចំរេីនជឿនលឿនមួយចំនួនលេីពិភពលោកនេះ។

...

អគ្គនាយក​ស៊ី​ម៉ាក់​លេីកឡេីងថា​សូម្បីតែក្រុងហាណូយប្រទេសវៀតណាម​ ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ​ ប្រយោជន៍ដេីម្បីចញលរួមទាក់ទាញទេសចរបរទេសផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print