ភ្នំពេញ÷ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ លើកឡើងថា ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡេីយ ។
លោកអគ្គនាយកស៊ីម៉ាក់សង្វេកនិងសោកស្តាយបំផុតចំពោះទង្វេីរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វេីឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៍ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វេីដែលគួរតែមានច្បាប់ហាមឃាត់។
អង្គភាពសុីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខជាសហការីដ៍ស្មោះត្រង់និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម។
នៅចំពោះមុខនេះអគ្គនាយកស៊ីម៉ាក់ សូមសំណូមពរកំលាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មេីសនេះ។
វិធានការបន្ទាប់ ព្រះរាជាណាចក្ររបស់យេីងក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ ដូចបណ្តាប្រទេសចំរេីនជឿនលឿនមួយចំនួនលេីពិភពលោកនេះ។
អគ្គនាយកស៊ីម៉ាក់លេីកឡេីងថាសូម្បីតែក្រុងហាណូយប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ ប្រយោជន៍ដេីម្បីចញលរួមទាក់ទាញទេសចរបរទេសផងដែរ៕