ឈ្មួញសង្គ្រាមអាមេរិកពិតជាមិនចង់ឱ្យពិភពលោកស្ងប់ស្ងាត់មានសន្តិភាពនោះឡើយ ដោយសារតែ អាមេរិករកប្រាក់ចំណូលបានយ៉ាងច្រើនពីភាពតានតឹងនៅជុំវិញពិភពលោក ។
កាលពីឆ្នាំសារពើពន្ធ ២០២៣ ទំហំលក់សព្វាវុធទៅកាន់បរទេសរបស់អាមេរិកបានឈានដល់២៣៨ ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មី ព្រមពេលជាមួយនេះផងដែរ ទំហំថវិកាការពារជាតិក្នុងឆ្នាំសារពើពន្ធ២០២៤ របស់អាមេរិកឈានដល់ទៅ ៨៨៦ ពាន់លានដុល្លាអាមេរិកឯណោះ។
CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់ប្រជាមតិអន្តរជាតិមួយ ចំពោះអ្នកប្រើអុីនធើណេតទូទាំងពិភពលោក ដែលបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៨៨% ថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានបង្កភាពតានតឹងក្នុងក្របខ័ណ្ឌពិភពលោក ចាក់សាំងលើភ្លើងនិងញុះញង់បង្កហេតុ និងឆ្លៀតឱកាស «រកប្រាក់កម្រៃពីសង្គ្រាម»។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២% បានយល់ឃើញថា អាមេរិកបានធ្វើឱ្យភាពតានតឹងនិងភាពរង្គោះរង្គើក្នុងតំបន់កើនឡើងថែមទៀត។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៩៨% បានសម្គាល់ថា ទង្វើពន្លឿនលក់សព្វាវុធទៅកាន់បរទេសរបស់អាមេរិកបានដើរបញ្ច្រាស់នឹងចរន្តពិភពលោក ដែលចង់បានការអភិវឌ្ឍដោយសន្តិភាព។ អ្នកប្រើបណ្តាញអ៊ីនធើណេតមួយរូបរបស់ CGTN បានសរសេរថា «អាមេរិកទទូចលក់សព្វាវុធរហូត ហើយមិនដែលអើពើនឹងការរងរបួសនិងស្លាប់នោះទេ សម្លឹងមើលឃើញតែលុយ»៕ ដោយធីរីណា
រូបថត:Tienphong.vn