ក្រុមគាំទ្រអុីរ៉ង់ វាយប្រហារដោយកាំជ្រួចជាបន្តបន្ទាប់ជាការសងសឹកនឹងអាមេរិក​

ចែករំលែក៖

មូលដ្ឋានទ័ពអាមេរិកក្នុងខេត្ត Deir ez-Zor ភាគខាងកើតប្រទេសស៊ីរី ក្បែរតំបន់ឧស្ម័នKoniko ត្រូវបានវាយប្រហារដោយមីស៊ីល។ ឧបទ្ទវហេតុនេះបង្ហាញថា ភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំង។

ព័ត៌មានអំពីការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកកាលពីថ្ងៃទី3 ខែកុម្ភៈត្រូវបានរាយការណ៍និងបញ្ជាក់ដោយប៉ុស្តិ៍ទូរទស្សន៍លីបង់ Al Mayadeen និងអ្នកជំនាញរុស្ស៊ី Mikhail Zvinchuk ។
យោងតាមប្រភពបានឱ្យដឹងថា មូលដ្ឋានទ័ពអាមេរិកគឺជាគោលដៅនៃកាំជ្រួចប្រហែល 30 គ្រាប់។ ឧប្បត្តិហេតុខាងលើគឺជាផ្នែកនៃការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអុី
រ៉ាក់និងស៊ីរីដោយក្រុមជីវពលដែលគាំទ្រដោយអុីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អុីស្រាអែលក្នុងជម្លោះជាមួយតំបន់ហ្គាហ្សា។ ចាប់តាំងពីជម្លោះកើនឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ចំនួននៃប្រតិបត្តិការប្រដាប់អាវុធប្រឆាំងនឹងទាហានអាមេរិកនៅក្នុងប្រទេសខាងលើបានកើនឡើងយ៉ាងខ្លាំង។
អ្នកយកព័ត៌មាន Avia.pro បានផ្សាយថា ការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅ Deir ez-Zor គឺជាការឆ្លើយតបទៅនឹងការវាយប្រហារពេលយប់របស់អាមេរិកនិងអុីស្រាអែលលើប្រទេសស៊ីរីនិងអុីរ៉ាក់។
កន្លងមក យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim កងកម្លាំងតស៊ូអ៊ិស្លាមនៅអុីរ៉ាក់បានប្រកាសកាលពីថ្ងៃទី 3 ខែកុម្ភៈថា ពួកគេបានបើកការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអុីរ៉ាក់និងស៊ីរី។ ក្រុមនេះបាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាស Ain al-Assad នៅភាគខាងលិចខេត្ត Anbar ក្នុងប្រទេសអុីរ៉ាក់ ជាកន្លែងដែលទាហានអាមេរិកឈរជើង។
នាពេលថ្មីៗនេះ ក្រុមប្រដាប់អាវុធដែលមានមូលដ្ឋាននៅអុីរ៉ាក់តែងតែវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅអុីរ៉ាក់និងស៊ីរីដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ក្នុងការសងសឹកចំពោះសកម្មភាពយោធារបស់អុីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕ ដោយធីរីណា

...

រូប​ថត​: tasnim

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print