ម្ចាស់ហាងលក់​សំលៀកបំពាក់​ យីហោ​ លឹម​ ណៃ​ ទួលទំពូង​ ត្រូវតុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគារ​ ៤​ ឆ្នាំ​ ពីបទ​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​

ចែករំលែក៖

ភ្នំពេញ ៖ ជនជាប់ចោទ ឈ្មោះ​ សុខ​ ចំរ៉ុង​ ម្ចាស់ហាងលក់​សំលៀកបំពាក់​ យីហោ​ លឹម​ ណៃ​ ទួលទំពូង​ តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគារ​ ៤​ ឆ្នាំ​ ពីបទ​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ ។ ប៉ុន្តែ​ឈ្មោះ​នេះ​បានរត់គេចខ្លួន​ តុលាការ​ក៏បានចេញ​ដីកា​បង្គាប់​អោយចាប់ខ្លួន​និង​ឃុំ​ខ្លួន​ ។ តែរហូតមកដល់ពេលនេះ​ សមត្ថកិច្ច​មិនទាន់​ស្រាវជាវ​រកឃើញ​ចាប់​ខ្លួន​នៅឡេីយទេ​ ។

ជនរងគ្រោះ​សំណូមពរ​អោយ​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​ស្រាវជាវ​ចាប់​ជនល្មេីស​ សុខ​ ចំរ៉ុង​ យកមក​ទទួល​ទោស​តាម​ច្បាប់​ ។
សូមបញ្ជាក់ថា ៖ ចៅក្រម ជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន -ឃុំខ្លួន ក្នុងនោះ ៖
១/. ផ្តន្ទាទោសលើឈ្មោះ សុខ ចំរ៉ុង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ចំនួន ០៤(បួន)ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ៨.០០០.០០០(ប្រាំបីលាន)រៀល ដើម្បីបង់ចូលថវិកាជាតិ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកម៉ាឡែត វាយក្បាលឱ្យរបួស) ប្រព្រឹត្តនៅចំណុចមុខហាងយីហោ លឹមណៃ ផ្លូវលេខ ១៥៥ ក្រុមទី៣០ ភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំ កាមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

២/. បង្គាប់ឱ្យឈ្មោះ សុខ ចំរ៉ុង សងប្រាក់ថ្លៃថ្នាំព្យាបាលចំនួន ៥០.០០០ (ហាសិបពាន់)ដុល្លារអាមេរិក និងសំណងជំងឺ ចិត្តចំនួន ៨០.០០០.០០០ (ប៉ែតសិបលាន) រៀលគត់ ឱ្យទៅឈ្មោះ គា សេងលី ជាដើមបណ្តឹងរដ្ឋប្បវេណី។ សំណូមពរលើសពីនេះ ច្រានចោល។

៣/.ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលើឈ្មោះ សុខ ចំរ៉ុង (មានសាវតាជាតិគ្រប់គ្រាន់) តាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រម នីតិវិធីព្រហ្មទណ្ឌ។

ចៅក្រមបញ្ជាក់ថា ហេតុដូច្នេះសម្រេច ៖

១/. បង្គាប់ឲ្យចាប់ ឲ្យចាប់ខ្លួន-ឃុំខ្លួនលើឈ្មោះ សុខចំរ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខោអាវ យីហោ លឹមណៃ មានអាសយដ្ឋានបច្ចុប្បន្ន ប្បន្នស្នាក់នៅផ្ទះជួល ផ្លូវលេខ ១៥៥ ក្រុមទី៣០ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ លឹមណៃ មានកូនចំនួ មានកូនចំនួន ០៣នាក់ ជានីតិជន ទោសពីមុន គ្មាន។

២/. បញ្ហាដល់កងកម្លាំងសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌ឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនបុគ្គលដែលមានឈ្មោះខាង លើទៅក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែទី១ (ម១) ឬមណ្ឌលឃុំខ្លួនបណ្តោះអាសន្ននៃទីកន្លែងដែលចាប់បានជនជាប់ចោទ រួចបញ្ជូនជននេះមកចៅក្រមជំនុំជម្រះដើរ ដើម្បីបានចាត់ការតាមនីតិវិធី។

៣/. បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែទី១ (ម១) ប្រធានមណ្ឌលឃុំខ្លួនបណ្តោះអាសន្នឱ្យទទួល និងឃុំខ្លួនបុគ្គលនោះតាមច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print